loader

យ៉ាងហោចណាស់ជនចំណាកស្រុក៥៩នាក់លិចទូកស្លាប់នៅអ៊ីតាលី

រ៉ូម៖យោងតាមរ៉យទ័រយ៉ាងហោចណាស់ជនចំណាកស្រុក៥៩នាក់ ក្នុងនោះមានកុមារ១២នាក់បានស្លាប់ដោយសារទូករបស់ពួកគេបានបុកនឹងថ្មនិងបានលិចនៅក្បែរឆ្នេរភាគខាងត្បូងប្រទេសអ៊ីតាលី កាលពីព្រឹកថ្ងៃអាទិត្យទី២៦ កុម្ភៈ ២០២៣។ អាជ្ញាធរបាននិយាយថាទូកឈើដែលបានលិចមានផ្ទុកពេញដោយជនភៀសខ្លួនដើម្បីឆ្ពោះទៅកាន់ទ្វីបអឺរ៉ុប។

ទូកដែលនេះចេញដំណើរពីប្រទេសទួរគីនិងបានដឹកជនភៀសខ្លួនមកពីប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ង់ និងប្រទេសមួយចំនួនទៀតបានលិចនៅក្នុងសមុទ្រនៅជិតទីក្រុង Steccato di Cutro ដែលជារមណីយដ្ឋានមាត់សមុទ្រនៅខាងកើតនៃតំបន់ Calabria ។ឧបទ្ទវហេតុនេះបានធ្វើឱ្យមានការពិភាក្សាឡើងវិញស្តីពីការធ្វើចំណាកស្រុកនៅអឺរ៉ុប និងអ៊ីតាលី។

មន្ត្រីមូលដ្ឋានអ៊ីតាលីលោក Manuela Curra បានប្រាប់រ៉យទ័រថាមនុស្ស៨១នាក់បានរួចរស់ជីវិតពីការលិចទូកនេះ។ ២០នាក់​ក្នុង​ចំណោម​ពួក​គេ​ត្រូវ​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្នុង​នោះ​មាន​​ម្នាក់​កំពុង​សង្គ្រោះបន្ទាន់។

រដ្ឋមន្ត្រីមហាផ្ទៃអ៊ីតាលី លោកMatteo Piantedosi បានធ្វើដំណើរទៅកាន់កន្លែងកើតហេតុបាននិយាយថាអាចនៅមានមនុស្ស​ពី២០ ទៅ៣០ នាក់ទៀតនៅបាត់ខ្លួននៅឡើយ។តាមរបាយការណ៍ពីអ្នកនៅរស់រានមានជីវិតថាទូកនេះបានដឹកជនចំណាកស្រុកចន្លោះពី ១៥០ ទៅ ២០០ នាក់។

ប៉ូលីសអ៊ីតាលីបាននិយាយថា ទូកនេះបានចេញដំណើរពីកំពង់ផែ Izmir ភាគខាងលិចប្រទេសទួរគីប្រហែល៤ថ្ងៃមុន ហើយត្រូវបានគេប្រទះឃើញប្រហែល៧៤គីឡូម៉ែត្រពីឆ្នេរសមុទ្រអ៊ីតាលីកាលពីល្ងាចថ្ងៃសៅរ៍ដោយយន្តហោះទីភ្នាក់ងារព្រំដែនសហភាពអឺរ៉ុប Frontex ។ប៉ូលីសបាននិយាយថា ទូកល្បាតត្រូវបានបញ្ជូនដើម្បីស្ទាក់ចាប់ ប៉ុន្តែអាកាសធាតុមិនល្អបានបង្ខំឱ្យកម្លាំងប៉ូលិសត្រឡប់ទៅកំពង់ផែវិញ។

ទីភ្នាក់ងារសារព័ត៌មាន ANSA បានផ្សាយថាមានទារកម្នាក់អាយុប្រហែល២-៣ខែស្ថិតក្នុងចំណោមជនរងគ្រោះ​​ដែលបានស្លាប់ ដែលត្រូវបានរលកសមុទ្របោកបក់មកលើឆ្នេរខ្សាច់។លោកស្រីវេជ្ជបណ្ឌិត​ Laura De Paoli បាននិយាយថាមាន​ក្មេង​ស្លាប់​ម្នាក់​ទៀត​អាយុ​ប្រាំពីរ​ឆ្នាំ។អ្នកស្រីវេជ្ជបណ្ឌិតបានប្រាប់ ANSA ថា “នៅពេលដែលយើងទៅដល់កើតហេតុ យើងឃើញសាកសពអណ្តែតគ្រប់ទីកន្លែង ហើយយើងបានជួយសង្គ្រោះបុរសពីរនាក់ដែលកំពុងឱបកូន។ជាអកុសលក្មេងតូចបានស្លាប់” ។

អភិបាលក្រុងCutro លោកAntonio Ceraso បានប្រាប់បណ្តាញព័ត៌មាន SkyTG24 ថាគាត់បានឃើញ “ទស្សនីយភាពដែលអ្នកមិនចង់ឃើញនៅក្នុងជីវិតរបស់អ្នក ទិដ្ឋភាពដ៏គួរឱ្យភ័យខ្លាច សម្រាប់ជីវិតយើងទាំងអស់គ្នា”។ មន្រ្តីប៉ូលីសមួយរូបបាននិយាយថា អ្នកនៅរស់រានមានជីវិតម្នាក់ត្រូវបានចាប់ខ្លួនពីបទជួញដូរជនចំណាកស្រុក៕

ប្រភព៖ Reuters ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

កូរ៉េ​ខាង​ជើង​បង្ហាញ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ថ្មី​ តូចតែខ្លាំងជាងមុន

សេអ៊ូល៖ កាលពីថ្ងៃអង្គារទី២៨ មីនា ឆ្នាំ២០២៣ ប្[...]

សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុមតាលីបង់ចាប់ខ្លួន ក្រោយព្យាយាមទាមទារសិទ្ធិអប់រំសម្រាប់កុមារី

  សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុ[...]

អាល្លឺម៉ង់បានបញ្ជូនរថក្រោះខ្លារខិនឱ្យអុយក្រែនជាលើកដំបូង

យោងតាម BBC នៅថ្ងៃទី២៨ មីនា ២០២៣ ក្រសួងការពារជ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x