loader

ស្ត្រីមេបញ្ជាការកងទ័ពមួកខៀវ៖ស្រ្តីមានលក្ខណៈពិសេសគឺភាពអត់ធ្មត់ខ្លាំងនិងអាចសម្រួលស្ថានការណ៍ឱ្យត្រជាក់

ភ្នំពេញ៖ លោកស្រីវរសេនីយ៍ឯក កឹម បូរ៉ានី មេបញ្ជាការស្ត្រីនៃកងកម្លាំងកម្ទេចគ្រឿងផ្ទុះលេខ៩៨ បានលើកឡើងថា ស្រ្តីមានសមត្ថភាពមិនចាញ់បុរសឡើយ។ បន្ថែមលើបុរសស្រ្តី ថែមទាំងមានភាពអត់ធ្មត់ច្រើនក្នុងការសម្របសម្រួលឱ្យស្ថានភាពតឹងរឹង ប្រែជាមានភាពធូរស្រាលវិញបាន។ ស្រ្តីមេបញ្ជាការរូបនេះ លើកឡើងដូចនេះ ដោយជាក់ស្ដែងឃើញថា កងកម្លាំងមួកខៀវនារី កំពុងដើរតួនាទីយ៉ាងសកម្មក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
លោក គីម ចាន់ចាវ រាយការណ៍ 

 

 

លោកស្រីវរសេនីយ៍ឯក កឹម បូរ៉ានី ជាមេបញ្ជាការស្ត្រីដំបូង នៃមេបញ្ជាការកងកម្ទេចគ្រឿងផ្ទុះលេខ៩៨ បានដឹកនាំកងកម្លាំងចេញបំពេញបេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (MINUSCA)។ ស្រ្តីមេបញ្ជាការរូបនេះ បានប្តេជ្ញាចិត្តយ៉ាងមុតមាំ បំពេញភារកិច្ចឱ្យបានល្អ និងនាំកិត្យានុភាពជូនមាតុភូមិកម្ពុជា អំឡុងដំណើរបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

លោកស្រីវរសេនីយ៍ឯក កឹម បូរ៉ានី ក៏បានផ្ញើសារនិងលើកទឹកចិត្តដល់ស្ត្រីទាំងអស់ ត្រូវមានភាពក្លាហាន និងជំនៈឧបសគ្គដែលនៅចំពោះមុខ។ លោកស្រីផ្តល់ដំបូន្មានថា គ្មានកិច្ចការងារអ្វីដែលស្ត្រីមិនអាចធ្វើបានដូចបុរសនោះទេ ហើយស្ថានភាពមួយចំនួនគឺស្ត្រីអាចធ្វើបានយ៉ាងល្អជាងបុរសថែមទៀតផង។

«គ្មានអ្វីដែលថាស្ត្រីយើងធ្វើមិនបានទេ ស្ត្រីក៏អាចធ្វើការដូចបុរសដែរ ពេលខ្លះបុរសមិនអាចធ្វើការ ពេលខ្លះស្ត្រីអាចធ្វើការល្អជាបុរសទៀត នៅពេលដែលតំបន់ពិបាកបំផុតមិនអាចឱ្យបុរសទៅចូលបាន។ ចឹងជាលក្ខណៈពិសេសរបស់ស្ត្រីៗ មានភាពអត់ធ្មត់ខ្លាំង ចេះសម្របសម្រួល អាចសម្រួលស្ថានការណ៍ហ្នឹងឱ្យត្រជាក់ ចា៎»។

 

លោកស្រីវរសេនីយ៍ឯក កឹម បូរ៉ានី បានបញ្ជាក់ថា កងកម្លាំងដែលចេញទៅបំពេញបេសកកម្មនេះ គឺពួកគេទទួលបានការបណ្តុះបណ្តាលលើជំនាញយ៉ាងច្បាស់លាស់ ដើម្បីធ្វើយ៉ាងណាឱ្យភារកិច្ចទទួលបានជោគជ័យ។ មានប្រសាសន៍តំណាងឱ្យកងនារីចំនួន ៩០ កងកម្លាំងកម្ទេចគ្រឿងផ្ទុះលេខ៩៨ មេបញ្ជាការរូបនេះបានប្តេជ្ញាចិត្តយ៉ាងមុងមាំថា៖

«យើងខ្ញុំទាំងអស់គ្នាប្តេជ្ញាមិត្តយ៉ាងមោះមុត ទាំងកម្លាំងចិត្ត កម្លាំងកាយ និងស្មារតី ដើម្បីសម្រេចឱ្យបានដែលថ្នាក់លើប្រគល់ជូន ជាពិសេសនាំមកនូវសេចក្តីសុខជូនប្រជាជននៅក្នុងតំបន់បេសកកម្ម ក្នុងនាមនាងខ្ញុំជាស្ត្រីម្នាក់ដំបូង ដែលទទួលតួនាទីជាប្រធានកងពិតជាមានមោទនភាពណាស់សម្រាប់ប្រទេសជាតិ ដែលបានបង្ហាញនៅលើឆាកអន្តរជាតិ»។

 

កម្ពុជាបានបញ្ជូនកងកម្លាំងជិត ៩ពាន់នាក់ ដើម្បីទៅបំពេញបេសកកម្មក្នុងបណ្តាប្រទេសដែលកំពុងជួបវិបត្តិ។ បើទោះការងារនេះជាការងារត្រូវប្រើកម្លាំងជាចម្បងក្ដី ក៏មានជាង ១៥% នៃកងកម្លាំងកម្ពុជា ដែលចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គឺជាស្ត្រី។ កងកម្លាំងស្ត្រីទំាងនោះ បានដើរតួជាគំរូ និងជំរុញទឹកចិត្តដល់ស្ត្រី និងយុវនារីក្នុងសង្គម ដែលគ្របដណ្ដប់ដោយបុរស ដើម្បីទាមទារសិទ្ធិ និងការរួមចំណែកក្នុងកិច្ចដំណើរការរក្សាសន្តិភាព។

«ចំពោះខ្ញុំជាស្ត្រី សូមផ្ញើរសារដល់ស្ត្រីមិនថា ស្ត្រីក្នុងកងកម្លាំងប្រដាប់អាវុធ ស្ត្រីក្នុងបម្រើការងារស៊ីវិលទេ គឺយើងត្រូវទី១មានភាពក្លាហាន ហើយស្រលាញ់ការងារដែលយើងធ្វើចំពោះមុខ ហើយមានការតាំងចិត្ត គ្មានអ្វីដែលថាស្រ្តីយើងធ្វើមិនកើតទេ»។

 

 

កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញបង្កើនការប្រើប្រាស់កម្លាំងជានារី «យេនឌ័រ» សម្រាប់ធានានិរន្តភាព នៃការចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពយូរអង្វែង ដោយផ្តោតសំខាន់ទៅលើសកម្មភាពក្នុងវិស័យមួយចំនួនដែលកម្ពុជាមានលទ្ធភាពចូលរួម។ កម្ពុជាក៏បន្តប្តេជ្ញាចិត្តខិតខំធ្វើការកែលម្អលើការងារគ្រប់គ្រង ការពង្រឹងធនធានមនុស្ស ពិសេសការបង្កើនចំនួនចូលរួមជាស្ត្រី ដើម្បីឱ្យស្របទៅនឹងទស្សនៈយេនឌ័រ បញ្ចូលគ្នានៅក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

វិធីត្រៀមខ្លួនសម្រាប់ស្ត្រីមានផ្ទៃពោះមានទម្រង់កូនបញ្ច្រាស

ស្ត្រីមានផ្ទៃពោះគ្រប់រូប តែងរំពឹងប្រាថ្នាចង់ឱ[...]

មន្ត្រីនាំពាក្យកងទ័ព៖ កម្ពុជាបើកចិត្តចំពោះប្រទេសនានាដែលចង់ធ្វើសមយុទ្ធជាមួយកម្ពុជាតែត្រូវគោរពលក្ខខណ្ឌ

ភ្នំពេញ៖ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជ[...]

គម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន សម្រេចបានជាង ៨០ភាគរយ

គម្រោងការងាររៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ស្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x