loader

កុមារីវ័យជាង១១ឆ្នាំម្នាក់ បានស្លាប់ដោយសារជំងឺផ្ដាសាយបក្សី

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានឱ្យដឹងនៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ថា មានការរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើក្មេងស្រីអាយុ ១១ ឆ្នាំ ៦ខែ រស់នៅភូមិរលាំង ឃុំ រំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

កុមារីនេះចាប់ផ្ដើមឈឺនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានរោគសញ្ញាគ្រុនក្តៅ ៣៩ អង្សា C ព្រមទាំងមានក្អក និងឈឺ-ក។ ក្រោយព្យាបាលនៅមូលដ្ឋានមិនធូរស្រាល កុមារីក៏ចាប់ផ្ដើមហត់ បន្ទាប់មកក្រុមគ្រួសារសម្រេចបញ្ជូនកុមារីនោះទៅព្យាបាលនៅមន្ទីរពេទ្យកុមារជាតិនៅភ្នំពេញ។

លុះដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ គ្រូពេទ្យព្យាបាលបានយកសំណាកផ្ញើទៅវិទ្យាស្ថានជាតិសុខភាពសាធារណ: និងទទួលបានលទ្ធផលនៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៣ ដោយបញ្ជាក់ថា មានវិជ្ជមានមេរោគផ្តាសាយបក្សី H5N1។ ដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរ កុមារីដែលវិជ្ជមានមេរោគផ្តាសាយបក្សី H5N1បានបាត់បង់ជីវិតទៅ។

នាយកដ្ឋានជំនាញអំពាវនាវដល់សាធារណជនទាំងអស់ សូមកុំប៉ះពាល់សត្វឈឺ ឬងាប់ទាំងអស់ ទាំងបក្សីស្រុក និងបក្សីព្រៃ។ ក្នុងករណីសង្ស័យមានផ្ទុកជំងឺនេះ សូមពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ឬ រាយការណ៍ទៅលេខ ១១៥៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x