en     km
en     km

ចិន និងអាស៊ាន​បន្ត​ការ​ចរចា​លើ​ក្រមប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង

Share

 

ហ្សាការតាៈ យោងតាមរ៉យទ័រមន្ត្រីឥណ្ឌូនេស៊ី និងចិនបានថ្លែងកាលពីថ្ងៃពុធទី២២ខែ កុម្ភៈ ឆ្នាំ ២០២៣ ថាការចរចាលើក្រមប្រតិបត្តិ COC សមុទ្រចិនខាងត្បូងនឹងប្រព្រឹត្តទៅបន្តទៀតនៅឆ្នាំនេះ។រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi បានជួបជាមួយសមភាគីចិនលោក Qin Gang នៅទីក្រុងហ្សាកាតា មុនពេលមានការចរចាដែលចាប់ផ្តើមនៅខែមីនា។

លោកស្រី Retno បាន​និយាយ​ដោយ​សំដៅ​ទៅ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ដែល​ឥណ្ឌូណេស៊ី​ធ្វើ​ជា​ប្រធាន​ប្ដូរវេននៅ​ឆ្នាំ​នេះ​ថា​៖ «​ប្រទេស​ឥណ្ឌូនេស៊ី និង​អាស៊ាន​ចង់​បង្កើត​ក្រមប្រតិបត្តិ​ដែល​មាន​ប្រសិទ្ធភាព ជាក់លាក់ និង​អាច​អនុវត្ត​បាន​។

លោក Qin បានបន្ថែមថា ប្រទេសចិន និងអាស៊ាននឹងរួមគ្នាការពារសន្តិភាព និងស្ថិរភាពនៅក្នុងច្រកពាណិជ្ជកម្មយុទ្ធសាស្ត្រទំនិញឆ្លងកាត់ប្រហែល 3.4 ពាន់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។លោកបានថ្លែងថាប្រទេសចិននឹងធ្វើការជាមួយបណ្តាប្រទេសអាស៊ានដើម្បីពន្លឿនការពិគ្រោះយោបល់លើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងនេះ។

ទីក្រុងប៉េកាំងបានទាមទារភាគច្រើននៃសមុទ្រចិនខាងត្បូង ហើយបានសាងសង់កោះសិប្បនិម្មិតដែលអាចដាក់ពង្រាយសព្វាវុធទំនើបៗនៅទីនោះបាន។ ប្រទេសហ្វីលីពីន វៀតណាម ម៉ាឡេស៊ី តៃវ៉ាន់ និងប្រ៊ុយណេ ក៏មានការទាមទារដែនសមុទ្រត្រួតស៊ីគ្នាខ្លះដែរ។

ប្រទេសចិន និងបណ្តាប្រទេសអាស៊ានបានព្រមព្រៀងគ្នាក្នុងឆ្នាំ 2002 ដើម្បីធ្វើបង្កើតក្រមប្រតិបត្តិសម្រាប់សមុទ្រចិនខាងត្បូង។ ក្រមប្រតិបត្តិនេះនឹងជំរុញភាគីទាំងអស់ដែលបានប្តេជ្ញាចិត្តនៅឆ្នាំ 2002 ដោយធានានូវសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរ និង ទប់ស្កាត់ការសាងសង់លើកោះដែលមិនគ្មានមនុស្សរស់នៅ តំបន់ថ្មប៉ប្រះទឹក ច្រាំងថ្ម កូនកោះតូចៗជាដើម”។

លោក Qin កាលពីថ្ងៃពុធបាននិយាយថា ប្រជាជាតិអាស៊ីអាគ្នេយ៍ “មិនគួរត្រូវបានបង្ខំឱ្យលម្អៀងទៅមហាអំណាចណាមួយឡើយ”។«សង្គ្រាមត្រជាក់ថ្មី និងការប្រកួតប្រជែងរបស់មហាអំណាចមិនគួរលេចឡើងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទេ។ យើងជឿជាក់ថា ឥណ្ឌូនេស៊ី និងអាស៊ាននឹងធ្វើការវិនិច្ឆ័យ និងជម្រើសរបស់ពួកគេដោយឯករាជ្យ និងស្វ័យភាព ដើម្បីស្ថិរភាព ការអភិវឌ្ឍន៍ និងវិបុលភាពក្នុងតំបន់”។ ចិននិងឥណ្ឌូនេស៊ីក៏បានពិភាក្សាផងដែរអំពីវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធា ដែលអាស៊ានបានព្យាយាមធ្វើឱ្យមេដឹកនាំយោធាភូមាអនុវត្តនូវកិច្ចព្រមព្រៀង ‘ប្រាំចំណុច’ សម្រាប់សន្តិភាពបន្ទាប់ពីរដ្ឋប្រហារឆ្នាំ 2021 ។ លោកស្រី Retno បាននិយាយថា “ក្នុងនាមជាប្រធានអាស៊ាន ឥណ្ឌូនេស៊ីនឹងចាប់ផ្តើមការចូលរួមជាមួយអ្នកពាក់ព័ន្ធទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងគោលដៅមួយគឺការបើកលទ្ធភាពកិច្ចសន្ទនាថ្នាក់ជាតិគ្រប់ភាគីពាក់ព័ន្ធទាំងអស់” លោកស្រីបានន្ថែមថាប្រទេសឥណ្ឌូនេស៊ីកោតសរសើរចំពោះការគាំទ្ររបស់ចិនសម្រាប់ដំណើរការនេះ។

ប្រភព៖ Reuters ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣

Share

Image
Image
Image