en     km
en     km

  ពលរដ្ឋម៉ាឡេស៊ី៥៧២នាក់ត្រូវបានគេឆបោកថាផ្ដល់ការងារនៅក្រៅប្រទេស

Share

 

គូឡាឡាំពួរ៖ យោងតាម C N A ក្រសួងការបរទេសម៉ាឡេស៊ីបានទទួលរបាយការណ៍ថាគិតត្រឹមថ្ងៃអាទិត្យ ១៩កុម្ភៈ ២០២៣ មានជនជាតិម៉ាឡេស៊ី ចំនួន ៥៧២ ដែលជាជនរងគ្រោះដោយក្រុមបោកប្រាស់រកការងារឱ្យធ្វើនៅបរទេស។

អនុរដ្ឋមន្ត្រីការបរទេសលោក Mohamad Alamin បាននិយាយថា របាយការណ៍នេះបានទទួលតាមរយៈស្ថានទូតម៉ាឡេស៊ីប្រចាំប្រទេសថៃ កម្ពុជា ឡាវ និង មីយ៉ាន់ម៉ា។”ក្នុងចំណោមចំនួនមនុស្ស ៤០៣ នាក់ត្រូវបានជួយសង្គ្រោះ មានមនុស្ស ៣៨២ នាក់ត្រូវបានបញ្ជូនទៅផ្ទះវិញ ក្នុងនោះមាន៥នាក់បានត្រលប់មកវិញកាលពីថ្ងៃអាទិត្យមុន។

លោក​បាន​ថ្លែង​ថា៖ «មនុស្ស ២១ នាក់​ដែល​នៅ​សេសសល់​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​មន្ទីរ​ឃុំឃាំង ខណៈ​រង់ចាំ​ដំណើរការ​បែបបទផ្លូវច្បាប់ រីឯ១៦៩នាក់​ទៀត​កំពុងតាម​ដាន»។លោក​បាន​ថ្លែង​ដូច្នេះ​ក្នុង​ការ​ឆ្លើយ​តប​នឹង​សំណួរ​របស់​សមាជិក​សភាម៉ាឡេស៊ី ទាក់ទង​នឹង​វិធានការ​នានា​ដើម្បី​ធានា​សុវត្ថិភាព​របស់​ប្រជាជន​ម៉ាឡេស៊ី​ដែល​ជា​ជនរងគ្រោះ​ដោយ​ការ​ឆបោក​នៅ​បរទេស ជាពិសេស​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

អនុរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក Mohamad បានថ្លែងថាស្ថានទូតក្នុងប្រទេសថៃ កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា រួមទាំងអាជ្ញាធរនៃប្រទេសពាក់ព័ន្ធ បានកំណត់ទីតាំង និងជួយសង្គ្រោះជនរងគ្រោះម៉ាឡេស៊ី ក៏ដូចជាបានផ្តល់ជំនួយកុងស៊ុលធ្វើយ៉ាងណាជួយពួកគេត្រឡប់ទៅប្រទេសកំណើតវិញ​ បន្ទាប់ពីពួកគេត្រូវបានជួយសង្គ្រោះ។

ឆ្លើយតបទៅនឹងសំណួរបន្ថែមរបស់សមាជិកសភាម៉ាឡេស៊ី ទាក់ទងនឹងការចំណាយ ដើម្បីនាំយកជនរងគ្រោះមកផ្ទះវិញ ថាតើក្រសួងពាក់ព័ន្ធត្រូវបង់ប្រាក់លោះឬអត់នោះ លោកបាននិយាយថារាល់ការចំណាយ​​វាជាបន្ទុករបស់គ្រួសារជនរងគ្រោះ និងសាច់ញាតិ។

លោកបានមានប្រសាសន៍ថា “រាល់ការចំណាយលើការធ្វើមាតុភូមិនិវត្តន៍ តាមពិតមិនស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ក្រសួងការបរទេសម៉ាឡេស៊ីទេ មិនមានការចំណាយណាមួយកើតឡើងនោះទេ។ នេះជាការទទួលខុសត្រូវទាំងស្រុងរបស់គ្រួសារ និងសាច់ញាតិ”។ម្យ៉ាងទៀតការ​សង​ប្រាក់​វិញ ក៍មិន​ស្ថិត​នៅ​ក្រោម​ក្រសួង ឬ​រដ្ឋាភិបាល​ដែរ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រុម​គ្រួសារ និង​ញាតិ​សន្តាន​របស់​ជន​រង​គ្រោះ​ផង​ដែរ»។

ប្រភព៖ C N A ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣

Share

Image
Image
Image