loader

ព្រលានយន្ដហោះតារាសាគរខេត្តកោះកុងគ្រោងបើកហោះហើរជាថ្មីនាពាក់កណ្ដាលឆ្នាំ២០២៣

ភ្នំពេញ៖ ព្រលានយន្ដហោះស្ថិតនៅប៉ែកនិរតី នៃខេត្តកោះកុង គឺព្រលានយន្តហោះតារាសារគរ នឹងបើកការហោះហើរឡើងវិញនៅពាក់កណ្ដាលឆ្នាំ២០២៣នេះ ក្រោយពេលពន្យាពេលហោះហើរពីរដងដោយសារវិបត្តិកូវីដ១៩។ នេះបើតាមការឱ្យដឹងពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ខណៈចូលរួមសន្និសីទសារព័ត៌មាន ស្ដីពី ភាពជោគជ័យក្នុងរយៈពេល ៥ ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកោះកុងនៅថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ២០២៣។


សូមជម្រាបថា ព្រលានយន្ដហោះនេះ សាងសង់រួចរាល់កាលពីឆ្នាំ ២០២០ ដោយចំណាយថវិកាទំហំ២០០លានដុល្លារ។ ព្រលានយន្ដហោះនេះ វិនិយោគដោយក្រុមហ៊ុនចិន Union Development Group បើកការសាងសង់តាំងពីឆ្នាំ២០១៨។
បើតាមរដ្ឋបាលខេត្តធ្លាប់បានលើកឡើងថា ព្រលានយន្ដហោះនេះ ជាការវិនិយោគសម្រាប់គាំទ្រ ដល់ពហុបំណងនិងវិស័យទេសចរណ៍។ អាកាសយានដ្ឋាននេះ មានសមត្ថភាពផ្តល់ការចុះចតប្រភេទយន្តហោះលំដាប់4E បាន ដូចជាយន្តហោះប្រភេទ Boeing-777 និង Airbus A-340/A-350។


សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន  ធ្លាប់បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរមួយនេះ នឹងជំរុញដំណើរការទេសចរណ៍ឱ្យមានសកម្មភាព និងកំណើន ស្របពេលដែលកម្ពុជាបានប្រកាសបើកទទួលទេសចរអន្តរជាតិ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

បទវិភាគ៖ កំណាព្យ«វិលវិញឬអូន»ឆ្លុះបញ្ចាំងរបៀបស្លៀកពាក់ពីអតីតនិងបច្ចុប្បន្នបង្ហាញភាពអន្តរធាននៃគំនិតជឿលឿនបែបបុគ្គលនិយម

ក្នុងបទវិភាគរបស់លោក កែវ សុខា នៅថ្ងៃនេះលោកសូមល[...]

ស្រ្តីគួរយកចិត្តទុកដាក់ពិនិត្យរកមើលជំងឺបេះដូងរបស់ទារកពីកំណើត

ភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធរបស់បេះដូង គឺជាជំ[...]

លោក មាជ សុវណ្ណរ៉ា ប្រកាសរកមេធាវីការពារក្ដីដល់ លោក យឹម ស៊ីន និងលោក ហ៊ុន កុសល

  លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល អ្នកគាំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x