en     km
en     km

សហរដ្ឋអាមេរិកថាភាពស្ងៀមស្ងាត់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចំពោះកូរ៉េខាងជើងគឺជាគ្រោះមហន្តរាយ

Share

 

យោងតាម Reuters កាលពីថ្ងៃចន្ទទី២០ កុម្ភៈ ២០២៣ សហរដ្ឋអាមេរិកបានស្នើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថ្កោលទោសការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនិងលើកទឹកចិត្តឱ្យទីក្រុងព្យុងយ៉ាងចូលរួមរកដំណោះស្រាយការទូត។សហរដ្ឋអាមេរិកបានព្រមានថាការខកខានរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​​ដែលមានសមាជិក១៥ ប្រទេស អាចក្លាយទៅជាគ្រោះថ្នាក់។រាយាករណ៍ដោយ….

ចិន និងរុស្ស៊ី ជំទាស់នឹងចំណាត់ការណាមួយបន្ថែមទៀតរបស់ក្រុមប្រឹក្សាសន្តិសុខ ដោយលើកហេតុផលថា ការដាក់សម្ពាធបន្ថែមលើកូរ៉េខាងជើងមិនមានលក្ខណៈស្ថាបនា។ ប្រទេស​ទាំង​ពីរ​បានប្រើសិទ្ធិ​វេតូ​ជំទាស់ការដាក់​ទណ្ឌកម្មលើ​កូរ៉េ​ខាង​ជើងពីសំណាក់អង្គការ​សហ​ប្រជាជាតិ​​បន្ថែម​ទៀត កាលពី​ខែ​ឧសភា​ឆ្នាំ​មុន។ ​

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បាននិយាយថា “ការពិតវាជាការរារាំងកូរ៉េខាងជើងពីផលវិបាកនៃការបាញ់សាកល្បងកាំជ្រួចកាន់តែកើនឡើង ធ្វើឱ្យតំបន់អាស៊ី និងពិភពលោកទាំងមូលប្រឈមនឹងជម្លោះ”។លោកស្រីបានប្រាប់ក្រុមប្រឹក្សាសន្តិសុខដោយស្នើឱ្យអនុម័តសេចក្តីថ្លែងការណ៍ផ្លូវការ ដើម្បីថ្កោលទោសសកម្មភាពរបស់កូរ៉េខាងជើង និងជំរុញឱ្យមានវិធានការការទូតថា “កង្វះចំណាត់ការរបស់ក្រុមប្រឹក្សាគឺអាក្រក់ជាងទទួលភាពអាអាម៉ាស់ទៅទៀត។វាពិតជាគ្រោះថ្នាក់ណាស់” ។

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវអនុម័តដោយសំឡេងគាំទ្រជាឯកច្ឆន្ទ។ ដំណោះស្រាយ ចុងក្រោយដែលក្រុមប្រឹក្សាបានអនុម័តដើម្បីដាក់ទណ្ឌកម្មលើទីក្រុងព្យុងយ៉ាងជុំវិញកម្មវិធីមីស៊ីលផ្លោង និងអាវុធនុយក្លេអ៊ែរ បានធ្វើឡើងនៅខែធ្នូឆ្នាំ 2017 ។

ក្រុមប្រឹក្សាសន្តិសុខបានជួបប្រជុំគ្នាកាលពីថ្ងៃចន្ទទី២០ កុម្ភៈ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងពីរគ្រាប់ទៀត ដោយប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំគីម ជុងអ៊ុន បាននិយាយថាការប្រើប្រាស់តំបន់ប៉ាស៊ីហ្វិករបស់ទីក្រុងព្យុងយ៉ាងជា “កន្លែងបាញ់មីស៊ីល” គឺអាស្រ័យលើឥរិយាបថរបស់កងកម្លាំងសហរដ្ឋអាមេរិក។ បន្ទាប់ពីកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តសំឡេង២ភាគ៣ និងកូរ៉េខាងត្បូងបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលបានថ្កោលទោសការបាញ់មីស៊ីលរបស់កូរ៉េខាងជើង។សេចក្តីថ្លែងការណ៍ថា “យើងនឹងមិននៅស្ងៀមទេ នៅពេលដែលកូរ៉េខាងជើង បង្កើនសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលខុសច្បាប់របស់ខ្លួន ដែលគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ” ។

ប្រភព៖ Reuters ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image