loader

លោកស្រី ភឿង សកុណា៖ការវិលត្រឡប់នូវរតនសម្បត្តិជាការបើកទំព័រថ្មីនៃការស្រាវជ្រាវសម័យអង្គរ

រតនសម្បត្តិដែលជាបេតិកភណ្ឌរបស់ជាតិ ចំនួន៧៧គ្រឿងត្រូវបានយកត្រឡប់មកកម្ពុជាវិញ ក្រោយមានការចរចារជាមួយភាគីគ្រួសារមួយនៃចក្រភពអង់គ្លេស។ ការវិលមកមាតុភូតកំណើតវិញនេះ លោកស្រី ភឿង សកុណា រដ្ឋមន្រី្ដក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាត់ទុកថា ជាការបើកទំព័រថ្មីមួយទៀត ក្នុងការឈ្វេងយល់​ និងសិក្សាស្រាវជ្រាវអំពីចក្រភពអង្គរ និងសារៈសំខាន់នៃបេតិកភណ្ឌសម្រាប់ពិភពលោក។

គ្រឿងអលង្ការមាស និងលោហៈ ទាំង៧៧គ្រឿងនេះ ត្រូវបានយកមកវិញតាមរយៈក្រុមការងារ ដឹកនាំដោយលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា ទទួលបន្ទុកវិស័យអប់រំ យុវជន និងកីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ ហើយបានបញ្ជូនមកដល់កម្ពុជា នៅថ្ងៃទី១៧ ខែ កុម្ភៈ ឆ្នាំ ២០២៣។

នៅថ្ងៃនេះ លោក ហ៊ុន ម៉ានី បានបង្ហោះសារថា ការព្រមប្រគល់ត្រឡប់មកវិញនូវគ្រឿងទាំង៧៧ ជាកាយវិការមួយដែលគួរឲ្យកោតសរសើរ និងជាគម្រូមួយ ដោយសង្ឃឹមថានឹងមានការចូលរួមពីអ្នកដទៃផ្សេងទៀតដែរ។ ស្របពេលជាមួយគ្នា រាជរដ្ឋាភិបាលក៏បានចាត់ទុកកាយវិការនេះ ថា ទង្វើមួយដែលគួរឱ្យគោរព និងបង្ហាញពីក្រមសីលធម៌ ក្នុងការចូលរួមលើកកម្ពស់តម្លៃវប្បធម៌នៃជាតិសាសន៍មួយ និងព្យាបាលផ្លូវចិត្តប្រជាជនដែលបានបាត់បង់របស់ទៅ។

លោកស្រីរដ្ឋមន្ដ្រីវប្បធម៌ បានលើកទឹកចិត្តដល់បុគ្គលឯកជន សារមន្ទីរ ស្ថាប័ននានាលើពិភពលោក ដែលកំពុងតាំងបង្ហាញ និងរក្សាទុកវត្ថុបុរាណរបស់កម្ពុជា សហការជាមួយភាគីពាក់ព័ន្ធ ប្រគល់ត្រឡប់មកឱ្យខ្មែរវិញ។

សូមជម្រាបថា គ្រឿងបុរាណទាំងអស់ រួមមាន ក្បាំងមកុដ ខ្សែក ខ្សែដៃ ខ្សែក្រវ៉ាត់ បន្ទោង ក្រវិល ស្ថិតក្នុងសម័យមុនអង្គរ និងអង្គរ។ ក្រសួងបញ្ជាក់ថា ភាគច្រើននៃគ្រឿងទាំងនេះ សាធារណៈជនមិនធ្លាប់ឃើញពីមុនទេ។ គួររម្លឹកដែរថា កាលពីឆ្នាំ២០២១កន្លងទៅ វត្ថុបុរាណធ្វើពីថ្ម និងសំរិទ្ធ ក៏ត្រូវបានចក្រភពអង់គ្លេសប្រគល់មកកម្ពុជាវិញដែរ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x