en     km
en     km

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចត្រៀមផ្ដល់កិច្ចសហការដល់អ្នកវិនិយោគជំរុញការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា

Share

ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញនិងគាំទ្រដល់ការប្រើប្រាស់រថយន្តអគ្គិសនីនៅក្នុងប្រទេសកម្ពុជា។ បន្ថែមលើការជំរុញនេះ លោកក៏បានស្នើដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ជំរុញការវិនិយោគលើការដំឡើងឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនី ដើម្បីលើកទឹកចិត្តការប្រើប្រាស់យានយន្តអគ្គិសនីកាន់តែច្រើនឡើង ដើម្បីចូលរួមកាត់បន្ថយការបំភាយឧស្ម័នកាបូនក្នុងធម្មជាតិនៅក្នុងប្រទេសកម្ពុជា។

ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារសាធារណការ និងដឹកជញ្ជូន ឆ្នាំ ២០២២ និងទិសដៅការងារ ឆ្នាំ២០២៣ នៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានបង្ហាញមោទកភាព ចំពោះវឌ្ឍនភាព និងសមិទ្ធផលនានា ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។ ជាងនេះ លោកក៏កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើការអន្តគមន៍ឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនីនេះផងដែរ។
បន្ថែមពីនេះ ក្នុងនាមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ពីការត្រៀមផ្ដល់កិច្ចសហការ ដើម្បីលើកទឹកចិត្តឱ្យ មានការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជាផងដែរ។

 

Share

ព័ត៌មានទាក់ទង

Image