en     km
en     km

​ក្លឹ​ប​អ្នកកាសែត​កម្ពុជា​និង​អង្គការ​AIP​ នឹង​រៀបចំ​សិក្ខាសាលា​ពី​សុវត្ថិភាព​ចរាចរណ៍​

Share

Logo Women's Media Final​ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចរាចរណ៍​ និង​ការ​ពាក់មួក​សុវត្ថិភាព​ ស្រប​ពេល​ដែល​ ច្បាប់​ចរាចរណ៍​ផ្លូវគោក​ នឹង​ចូល​ជា​ធរមាន​នៅ​ដើមឆ្នាំ​២០១៦​នោះ​ ក្លឹ​ប​អ្នកកាសែត​ កម្ពុជា​ សហការ​ជាមួយ​អង្គការ​មូលនិធិ​បង្ការ​រប​សួ​អាស៊ី​(AIP)​ និង​រៀបចំ​សិក្ខាសាលា​មួយ​ ជុំវិញ​ ការ​ផ្សព្វផ្សាយ​ អំពី​សុ​វ​តិ្ថ​ភាព​ចរាចរណ៍​រយៈពេល​បី​ថ្ងៃ​ នៅ​ឯ​ខេត្ត​ព្រះ​សីហ​នុ​។​

​សិក្ខាសាលា​នេះ​នឹង​រៀបចំ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ ចាប់ពី​ថ្ងៃ​ទី​២៣​ ដល់​ថ្ងៃ​ទី​២៥​ធ្នូ​ ខាង​មុខ​នេះ​ ។​

​ថ្លែងប្រាប់​វិទ្យុ​ស្ដ្រី​FM102​ នៃ​មណ្ឌល​ព័ត៌មាន​ស្ដ្រី​កម្ពុជា​ នៅ​ថ្ងៃ​ទី​១០​ ធ្នូ​ ឆ្នាំ​២០១៥​ លោក​ ប៉ែន​ បូ​ណា​ ប្រធាន​ក្លឹ​ប​អ្នកកាសែត​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ អំពី​សុវត្ថិភាព​ ចរាចរណ៍​ និង​ការ​ពាក់មួក​សុវត្ថិភាព​នេះ​ ក្លឹ​ប​អ្នកកាសែត​កម្ពុជា​ ដែល​ទទួល​បានការ​សហការ​ ជាមួយ​អង្គការ​មូលនិធិ​បង្ការ​រប​សួ​អាស៊ី​(AIP)​ នឹង​រៀបចំ​សិក្ខាសាលា​មួយ​ ដើម្បី​បណ្ដុះបណ្ដាល​អ្នក​សារព័ត៌មាន​ អំពី​សុវត្ថិភាព​ ចរាចរណ៍​ និង​ការ​ពាក់មួក​សុវត្ថិភាព​។​

​លោក​ ប៉ែន​ បូ​ណា​ បាន​ឲ្យ​ដឹង​បន្ថែម​ថា​ ក្រៅពី​គោលបំណង​ ទាំងនេះ​ សិក្ខាសាលា​នៅ​ពេល​ នោះ​ ក៏​មាន​គោលបំណង​សំខាន់​មួយទៀត​ នាំ​យកចំណេះ​ដឹង​ ពី​ការ​ផ្សព្វផ្សាយ​នេះ​ ផ្ដល់​ទៅ​ អ្នកកាសែត​ ដូច​ជា​ ចំណេះដឹង​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ ចំណេះដឹង​ពី​សារៈ​ប្រយោជន៍​ នៃ​មួក​សុវត្ថិភាព​។​ ហើយ​ ទន្ទឹម​នឹង​នេះ​ អ្នក​សារ​ព័ត​មាន​ ក៏​នឹង​មានឱកាស​ជួប​សម្ភាស​ ផ្ទាល់​ជាមួយ​ជាមួយ​មន្ដ្រី​ប៉ូ​លី​ស​ទាក់ទង​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ​ផង​ដែរ​។​

«​ផ្ដើម​មុនគេ​ គឺ​ការ​យល់​ដឹង​របស់​អ្នកកាសែត​យើង​ ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ហ្នឹង​ តើ​វា​ យ៉ាងម៉េច​?​ វា​មាន​លក្ខណៈ​ពិសេស​អី​?​ ហើយ​គេ​ក៏​និយាយ​អំពី​មួក​សុវត្ថិភាព​ ការ​ប្រើប្រាស់​មួក​ សុវត្ថិភាព​យ៉ាងម៉េច​?​ ហើយ​បើ​យើង​អត់​ពាក់មួក​សុវត្ថិភាព​ ច្បាប់​ចរាចរណ៍​ហ្នឹង​ គឹ​ផាកពិន័យ​ យ៉ាងម៉េច​?​ ផលប្រយោជន៍​មួក​សុវត្ថិភាព​ហ្នឹង​គឹ​មាន​សារៈសំខាន់​អី​?»​។​

​សូម​ជម្រាប​ថា​ សិក្ខាសាលា​ អំពី​ការ​ផ្សព្វផ្សាយ​ អំពី​សុ​វ​តិ្ថ​ភាព​ចរាចរណ៍​ រយៈពេល​បី​ថ្ងៃ​ នៅ​ឯ​ខេត្ត​ព្រះ​សីហ​នុ​នេះ​ មាន​អ្នក​សារព័ត៌មាន​ ចួ​ម​រួម​ជា​ច្រើន​ សឹងតែ​គ្រប់​ស្ថាប័ន​ ទាំង​ វិទ្យុ​ ទូរទស្សន៍​ ការ​សែត​ និង​ វេ​ប​សាយ​ នៅ​រាជធានី​ភ្នំពេញ​៕

Share

Image
Image
Image