en     km
en     km

រដ្ឋាភិបាលកំពុងដោះសា្រយបញ្ហាជាប់គាំងសំណង់អគារខ្ពស់ៗចំនួន៣៥៩ទីតាំងនៅខេត្តព្រះសីហនុ

Share

ភ្នំពេញ៖បើតាមអភិបាលខេត្តព្រះសីហនុលោក គួច ចំរើន បានឱ្យដឹងថា ខេត្តព្រះសីហនុ មានសំណង់អគារខ្ពស់ៗចំនួន១០០៦ អគារ ក្នុងនោះអគារចំនួន ៣៥៩ បានកំពុងជាប់គាំងផ្អាកការសារសង់ទាំងស្រុង។
ចំណែកអគារចំនួន ៨៩ ទៀតកំពុងដំណើរការរើបៗឡើងវិញក្រោយកូវីដ ១៩ ខណៈអគារដែលសាងសង់រួចហើយ តែមិនដំណើរការមានជាង ២៥០អគារឯណោះ។


ការថ្លែងរបស់លោកអភិបាលខេត្តពីសំណង់នេះ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តព្រះសីហនុ រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកាលពីថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ២០២៣។


លោក គួច ចំរើន បានបន្ថែមថា រាជរដ្ឋាភិបាលបានកំពុងដោះស្រាយបញ្ហាអគារជាប់គាំងនេះ តាមរយៈក្រុមការងារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់លោក អូន ព័ន្ធមុន្នីរត្ន។


សូមជម្រាបថា ការជាប់គាំងអគារខ្ពស់ៗមួយចំនួនធំ នៅខេត្តព្រះសីហនុ ដោយសារបរាជ័យក្នុងការវិនិយោគក្នុងវិបត្តិកូវីដ១៩ កាលពីឆ្នាំ២០១៩កន្លងទៅ។ ការជាប់គាំងនេះ ធ្វើឱ្យមហាជនផ្ទុះការរិះគន់យ៉ាងខ្លាំងផងដែរ ដែលថាមានគ្រោងឆ្អឹងសំណង់ជាច្រើនមិនទាន់សាងសង់រួចរាល់លើទីក្រុងស៊ីវីល័យមួយនេះ។


យ៉ាងណានាពេលបច្ចុប្បន្ន សំណង់អគារខ្ពស់ៗរបស់ខេត្តព្រះសីហនុ បានដើរតួយ៉ាងសំខាន់ ក្នុងការទាក់ទាញទេសចរឱ្យទៅទស្សនាខេត្តប៉ែកនិរតីមួយនេះ ក្រៅពីសមុទ្រ និងឆ្នេរដ៏ស្រស់ស្អាត។ ស្របពេលនៃការដោះស្រាយអគារជាប់គាំងអគារខ្ពស់ៗ ក៏មានអគារដែលសាងសង់រួច ហើយកំពុងដំណើរការ និងផ្ដល់ការងារដល់យុវជន ពលករ មានចំនួនជាង ៣០០ អគារផងដែរ។ នេះបើតាមការបញ្ជាក់ពីលោកអភិបាលខេត្ត៕

Share

ព័ត៌មានទាក់ទង

Image