loader

លោក ណុប វី ជំរុញឱ្យស្ត្រីអ្នកសារព័ត៌មានVOD ប្ដឹងលោកផែង វណ្ណៈ តែមិនគាំទ្រការបិទការផ្សាយរបស់ Pheng Vannak news

លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (Camboja) ដែលជាស្ថាប័នមួយក្នុងចំណោម អង្គការសង្គមស៊ីវិល៣៨ ដែលបានថ្កោលទោសការប្រើពាក្យសម្ដីដែលធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់ស្ដ្រី ជាពិសេសស្ដ្រីអ្នកសារព័ត៌មាននេះ នៅតែទាមទារឱ្យលោក ផែង វណ្ណៈ ម្ចាស់សារព័ត៌មាន Pheng Vannak news សុំទោសជាសាធារណៈចំពោះអ្នកសារព័ត៌មានស្ត្រីរបស់VOD។ ក្នុងករណីដែលលោកផែង វណ្ណៈនៅតែរឹងត្អឹងមិនទទួលកំហុស ប្រធានសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជារូបនេះ លើកទឹកចិត្ត ឱ្យកញ្ញា ប៉ាង សុខេង អ្នកសារព័ត៌មានវីអូឌី ដែលរងការប្រមាថប្តឹងលោកផែង វណ្ណៈតាមផ្លូវច្បាប់។

 

ទោះបីជា ជំរុញឱ្យប្ដឹងផ្ដល់តាមផ្លូវច្បាប់ក្ដី លោក ណុប វី នៅតែមិនលើកទឹកចិត្តក្នុងការបិទអាជ្ញាបណ្ណ ការផ្សាយរបស់ Pheng Vannak news នោះទេ។ លោកបានលើកឡើងត្រឡប់ក្រោយថា ករណីបិទVODក៏ដូចគ្នា ទោះបីថាមានកំហុសក៏ដោយ ប៉ុន្តែលោកទាមទារឱ្យមានការសម្របសម្រួលដោយការយោគយល់ ដូចដែលស្ថាប័នព័ត៌មានអនឡាញមួយចំនួនបានធ្វើខុស ហើយក្រោយការណែនាំ និងទទួលកំហុស គឺមិនឃើញមានការបិទអាជ្ញាបណ្ណការផ្សាយស្ថាប័នសារព័ត៌មានអនឡាញទាំងនោះឡើយ។

 

 

ដើម្បីលម្អិតព័ត៌មាននេះ សូមនាងកញ្ញា លោក លោកស្រី រង់ចាំស្ដាប់ព័ត៌មាននេះពិស្ដារ ក្នុងការផ្សាយរបស់វិទ្យុស្ត្រីនៅវេលាល្ងាចថ្ងៃទី១៦ ខែកុម្ភៈនេះ ដោយមេត្រី!

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

រាជរដ្ឋាភិបាល៖ ស្ដ្រីកើនឡើងក្នុងជួររដ្ឋាភិបាល តែមិនទាន់ស្របនឹងការចង់បាន

ប្រមុខរាជរដ្ឋាភិបាលនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២[...]

សីតុណ្ហភាពអាចឡើងក្ដៅដល់៣៨អង្សារក្នុងរយៈពេលមួយសប្ដាហ៍នេះ

ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៣ សី[...]

សម្តេច ហ៊ុន សែន ប្រកាសមិនលើកលែងឱ្យលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ឡើយ

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលប្រកាសបញ្ជា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x