loader

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនចំនួន៣ពាន់កន្លែង សម្រាប់ឆ្នាំ២០២៣

ភ្នំពេញ៖ នៅឆ្នាំ២០២៣ ក្រសួងអប់រំយុវជន និងកីឡា នឹងរៀបចំជ្រើសរើសគ្រូបង្រៀន និង មន្រ្តីគ្រប់គ្រងរដ្ឋបាល សរុប ៣០០០ កន្លែង។ ក្នុងនោះរួមមាន ២៦៦ កន្លែង សម្រាប់អង្គភាព ឬ គ្រឺះស្ថានសិក្សាសាធារណៈក្រោមឱវាទទីស្តីការក្រសួង និង គ្រឹះស្ថានសិក្សាសាធារណៈនៃមន្ទីអប់រំ យុវជន និងកីឡារាជធានីខេត្តចំនួន ២៧៣៥កន្លែង។ នេះបើយោងតាមក្រសួងអប់រំយុវជន និងកីឡា ចុះផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅក្នុងលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា បន្តឱ្យដឹងទៀតថា ក្រសួងអប់រំ យុវជន និងកីឡា សម្រេចបែងចែកក្របខណ្ឌដូចជា ទី១៖ប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតឧត្តម(បង្រៀននៅគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ) ចំនួន៨០កន្លែង។

ទី២៖គ្រូបង្រៀនកម្រិតឧត្តម បណ្តុះបណ្តាលនៅវិទ្យាស្ថានជាតិអប់រំ ចំនួន៧៣៥កន្លែង ក្នុងនោះមានផ្នែកចំណេះទូទៅ បណ្តុះបណ្តាលតាមរូបមន្ត(បរិញ្ញាបត្រ+១) ចំនួន ៥២៨កន្លែង, ផ្នែកអប់រំបច្ចេកទេស បណ្តុះបណ្តាលតាមរូបមន្ត(បរិញ្ញាបត្រ+១) ចំនួន២៧ កន្លែង, ផ្នែកចំណេះទូទៅ បណ្តុះបណ្តាលតាមរូបមន្ត(បរិញ្ញាបត្រ+២) ចំនួន ១៨០កន្លែង។ 

ទី៣៖ប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតមូលដ្ឋាន ចំនួន៤៣៨កន្លែង ក្នុងនោះរួមមាន ផ្នែកចំណេះទូទៅ បណ្តុះបណ្តាលតាមរូបមន្ត(១២+២) ចំនួន ២១៧កន្លែង, ផ្នែកអប់រំបំណិនជីវិត បណ្តុះបណ្តាលតាមរូបមន្ត(១២+២) ចំនួន ២៣កន្លែង និងផ្នែកចំណេះទូទៅ បណ្តុះបណ្តាលតាមរូបមន្ត(១២+៤) ចំនួន ១៩៨កន្លែង។ ទី៤៖ ប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតមូលដ្ឋាន ឯកទេសអប់រំកាយ និងកីឡាចំនួន ១០០កន្លែង។ ទី៥៖ ប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតបឋម(បឋមសិក្សា) ចំនួន ១៣៤៧ កន្លែង។ ទី៦៖ ប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតបឋម(មត្តេយសិក្សា) ចំនួន១០០ កន្លែង។និងទី៧៖ មន្ត្រីគ្រប់គ្រងរដ្ឋបាលឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ចំនួន១០០កន្លែង សម្រាប់បម្រើការងាររដ្ឋបាលនៃអង្គភាពថ្នាក់កណ្តាលចំនួន៤៥អង្គភាព។

4 1 vote
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

រាជរដ្ឋាភិបាល៖ ស្ដ្រីកើនឡើងក្នុងជួររដ្ឋាភិបាល តែមិនទាន់ស្របនឹងការចង់បាន

ប្រមុខរាជរដ្ឋាភិបាលនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២[...]

សីតុណ្ហភាពអាចឡើងក្ដៅដល់៣៨អង្សារក្នុងរយៈពេលមួយសប្ដាហ៍នេះ

ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៣ សី[...]

សម្តេច ហ៊ុន សែន ប្រកាសមិនលើកលែងឱ្យលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ឡើយ

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលប្រកាសបញ្ជា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x