loader

រកឃើញជនរងគ្រោះពីការរញ្ជួយដី៧នាក់​នៅមានជីវិតជាប់ក្នុងគំនរបាក់បែក៨ថ្ងៃ​ ក្នុង​ប្រទេស​តួកគី

 

មនុស្ស 7 នាក់ទៀតត្រូវបានជួយសង្គ្រោះបន្ទាប់ពីការរញ្ជួយដីរយៈពេលប្រាំបីថ្ងៃ។ក្នុង​ចំណោម​អ្នក​ដែល​បាន​រក​ឃើញ​កាល​ពី​ថ្ងៃ​អង្គារទី១៤ កុម្ភៈ ឆ្នាំ២០២៣ ​មានយុវជន Muhammed Cafer អាយុ 18 ឆ្នាំ​ដែល​គេរក​ឃើញ​ក្នុង​គំនរ​បាក់បែក​នៅ Kahramanmaraş ប្រទេស​តួកគី។ យុវជនMuhammed Yeninar អាយុ 17 ឆ្នាំនិងបងប្រុសរបស់គាត់ឈ្មោះ Baki អាយុ 21 ឆ្នាំត្រូវបានគេរកឃើញនៅរស់នៅកន្លែងតែមួយ។

ប្រធានជំនួយរបស់អង្គការសហប្រជាជាតិ លោក Martin Griffiths បាននិយាយថា ដំណាក់កាលចុងក្រោយនៃការជួយសង្គ្រោះ “ជិតមកដល់ហើយ” ដោយត្រូវផ្តោតលើទីជម្រក និងអាហារវិញម្ដង។នៅមន្ទីរពេទ្យក្នុងទីក្រុង Antakya ប្រទេសទួរគី វេជ្ជបណ្ឌិតឈ្មោះ Yilmaz Aydin បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថា ឥឡូវនេះវាជាអព្ភូតហេតុមួយក្នុងការស្វែងរកជនរងគ្រោះដែលនៅមានជីវិត ហើយអ្នកដែលបានជួយសង្គ្រោះ “ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ភាគ​ច្រើន​ត្រូវការ​សង្គ្រោះបន្ទាន់»។

 

នៅភាគខាងត្បូងប្រទេសទួរគី ទីក្រុងទាំងមូលបានក្លាយទៅជាទីក្រុងខ្មោច បន្ទាប់ពីអ្នកស្រុកភាគច្រើនបានភៀសខ្លួន។លោក Hans Kluge មន្រ្តីអង្គការសុខភាពពិភពលោក WHO ទទួលបន្ទុកតំបន់ ពី Greenland ទៅឆ្នេរសមុទ្រប៉ាស៊ីហ្វិកបាននិយាយថា បុគ្គលិកសង្គ្រោះកំពុងប្រឈមមុខនឹង “គ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតក្នុងរយៈពេលមួយសតវត្សរ៍” លោកបន្ថែមថាមនុស្ស 26 លាននាក់ត្រូវការជំនួយ។ លោក Kluge បាននិយាយថា យន្តហោះចំនួនបីបានដឹកឧបករណ៍ពេទ្យសង្គ្រោះបន្ទាន់ត្រូវបានទៅដល់ប្រទេសស៊ីរី និងទួរគី ដែលគ្រប់គ្រាន់ដើម្បីព្យាបាលមនុស្ស 400,000 នាក់ ហើយមានក្រុមសង្គ្រោះចំនួន 22 មកពីប្រទេសចំនួន 19 ត្រូវបានដាក់ពង្រាយក្នុងតំបន់ប្រតិបត្តិការ។

ប្រធានក្រុមជួយសង្គ្រោះ White Helmets លោក Raed al-Saleh បាននិយាយថា ការស្វែងរកអ្នកនៅរស់រានមានជីវិតនៅភាគពាយព្យនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​សញ្ញាបង្ហាញថាមានអ្នកនៅរស់​​មិន​មាន​ទេ ប៉ុន្តែ​យើង​កំពុង​ព្យាយាម​ពិនិត្យ​​គ្រប់​កន្លែង​ទាំងអស់​ចុង​ក្រោយ​​»។ សមាគមធុរកិច្ចទួរគី Türkonfed បានប៉ាន់ប្រមាណថាការរញ្ជួយដីអាចបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ចទួរគីចំនួន $ 84bn (៨៤ពាន់លានដុល្លាសហរដ្ឋអាមេរិក)។រហូតមកដល់ពេលនេះចំនួនអ្នកស្លាប់សរុបដោយការរញ្ជួយដីបានកើនឡើងប្រហែល ៤ម៉ឺននាក់ហើយ។ តួលេខអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើងបន្តទៀត។

 

ប្រភព៖ The Guardian ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៣

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

មេដឹកនាំយោធាមីយ៉ាន់ម៉ាប្តេជ្ញាបន្តកម្ចាត់អ្នកប្រឆាំងរបស់ខ្លួន

ឧត្តមសេនីយ៍ មីន អ៊ុង ឡាំង (Min Aung Hlaing) ប[...]

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលបណ្តេញរដ្ឋមន្ត្រីការពារជាតិនាំឱ្យមហាជនចេញតវ៉ា

មនុស្សរាប់ម៉ឺននាក់បានចុះតាមផ្លូវតវ៉ានៅទូទាំងប[...]

ស្ត្រីកែភេទមិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកសម្រាប់ផ្នែកកីឡានារី

ប្រធានកីឡាពិភពលោកបានរាយការណ៍ថា កីឡាពិភពលោកដាក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x