ភ្នំពេញ៖ បន្ទាប់ពីបណ្តាអង្គការសង្គមស៊ីវិលដែលធ្វើការងារលើកស្ទួយសិទ្ធិមនុស្ស និងលើកស្ទួយតម្លៃស្រ្តីបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសលោក ផែង វណ្ណៈ ម្ចាស់គេហទំព័រ Pheng Vannak News ដែលបានធ្វើការអត្ថាធិប្បាយប្រើពាក្យសម្តីមិនសមរម្យទៅកាន់អ្នកសារព័ត៌មានស្រ្តីនៅ VOD រួចមកគឺនៅថ្ងៃទី១៤ កុម្ភៈម្សិលមិញលោក ផែង វណ្ណៈ បានផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុករបស់ខ្លួន ដោយបដិសេធន៍ដាច់ខាតមិនព្រមសុំទោសអ្នកសារព័ត៌មាន VOD នោះឡើយ។
លោក ផែង វណ្ណៈ ថែមទាំងអត្ថាធិប្បាយវាយប្រហារទៅកាន់បណ្តាអង្គការនានាដែលចេញសេចក្តីថ្លែងការណ៍ថ្កោលទោសលើខ្លួនថា ក្រុមអង្គការទាំងនោះសុទ្ធតែធ្វើតាមការបញ្ជារបស់បរទេស ព្រោះទទួលជំនួយបរទេសមកធ្វើការ។ លោកថែមទាំងប្រកាសជំហរចង់ធ្វើសន្និសីទកាសែតតទល់ជាមួយអង្គការទាំងនោះថែមទៀតផង ដើម្បីវាយបកទៅលើបណ្តាអង្គការទាំងនោះដែលលោកយល់ថា ពួកគេសុទ្ធសឹងតែជាដៃជើងរបស់ពួកបក្សប្រឆាំងពិសេសបុគ្គល សម រង្ស៊ី។
សំឡេងផ្សាយផ្ទាល់របស់លោក ផែង វណ្ណៈ៖