en     km
en     km

សំណាង​មិនល្អ​សម្រាប់​លោក​ Zuck​ ៖​ ប្រទេស​ចិន​និយាយ​ថា​ ​​«ទេ​» ចំពោះ​គម្រោង​បញ្ឈប់​ការ​ហាមឃាត់​គេហទំព័រ​បរទេស​ក្នុង​ប្រទេស​របស់​ខ្លួន​

Share

cover-On-China

​ក្រុង​ប៉េ​កាំ​ង​៖​  ស្ថាបនិក​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ លោក​ Mark​ Zuckerberg​ បាន​ព្យាយាម​ស្នើ​ឱ្យ​ប្រទេស​ចិន​មានការ​ស្វាគមន៍​មន្ត្រី​ទៅ​កាន់​ការិយាល័យ​ហ្វេ​ស​ប៊ុ​ក​ តាម​រយៈ​ការ​រៀន​ភាសា​ចិន​ ហើយ​បាន​សុំ​ឱ្យ​លោក​ប្រធានាធិបតី​ចិន​ Xi​ Jinping​ ដាក់​ឈ្មោះ​ឱ្យ​កូន​របស់​គាត់​ដែល​មិន​ទាន់​កើត​។​ ប៉ុន្តែ​ កន្លង​មកនេះ​ នៅ​តែ​មិន​ទាន់​មាន​សញ្ញាណ​ជា​វិជ្ជមាន​អំពី​ការ​ស្នើ​សុំ​នេះ​ទេ​។​

​មន្ត្រី​ខាង​អ៊ិ​ន​ធឺ​ណែ​តរបស់​ចិន​ លោក​ Lu​ Wei​ និយាយ​ថា​ ប្រទេស​ចិន​មិន​មាន​គម្រោង​ក្នុង​ការ​បញ្ឈប់​ការ​ហាមឃាត់​គេហទំព័រ​បរទេស​ក្នុង​ប្រទេស​ចិន​ទេ​ ដែល​នោះ​រួម​បញ្ចូល​ទាំង​គេហទំព័រ​ដែល​មាន​ប្រជាប្រិយ​ខ្លាំង​គឺ​ Facebook,​ Twitter​ និង​ Instagram​ ក៏​ដូច​ជា​គេហទំព័រ​ព័ត៌មាន​មួយ​ចំនួន​ផង​ដែរ​។​

​លោក​ Lu​ បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ដ៏​កម្រ​មួយ​កាលពី​ថ្ងៃ​ពុធ​ថា​៖​ «​ខ្ញុំ​មិន​អាច​ផ្លាស់​ប្ដូរ​បាន​ទេ​ តែ​ខ្ញុំ​មាន​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស​មិត្ត​របស់ខ្ញុំ​»​។​

«​ខ្ញុំ​ពិតជា​ត្រូវ​ជ្រើសរើស​។​ យើង​មិន​ស្វាគមន៍​អ្នក​ណា​ដែល​មក​ប្រទេស​ចិន​ ហើយ​បង្កើត​លុយ​នៅ​ពេល​មានការ​បង្ខូច​កេរ្តិ៍ឈ្មោះ​ប្រទេស​ចិន​នោះ​ទេ​»​។​

«​វា​ហាក់បីដូចជា​គ្រួសារ​មួយ​ ដែល​មិន​ស្វាគមន៍​ដល់​ភ្ញៀវ​ដែល​មិន​គួរ​រាក់ទាក់​ ឱ្យ​ចូល​ទៅ​ក្នុងផ្ទះ​អ​ញ្ចឹ​ង​ដែរ​»​។​

Zuck-2

​លោក​ Lu​ បដិសេធ​ថា​អ៊ិ​ន​ធឺ​ណែ​ត​នៅ​ក្នុង​ប្រទេស​ចិន​ បាន​បញ្ឈប់​នូវ​ការ​ផ្គត់ផ្គង់​ប្រព័ន្ធ​​អ៊ិ​ន​ត្រា​ណែ​ត​ (Intranet)​ ដែល​ជា​ការ​ចោទប្រកាន់​ទូទៅ​ដល់​ការ​រិះគន់​ថា​ប្រទេស​បាន​បង្កើន​សង្គ្រាម​នៅ​លើ​គេហទំព័រ​ដែល​បើកចំហ​ តាម​រយៈ​ការ​គ្រប់គ្រង​យ៉ាង​តឹង​រឹង​ ហើយ​ត្រូវ​បាន​ស្គាល់​ថា​ជា​កម្មវិធី​ដែល​បញ្ឈប់​មនុស្ស​មិន​ឱ្យ​ប្រើប្រាស់​ព័ត៌មាន​នៅ​ក្នុង​កុំព្យូទ័រ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពេល​កំពុង​ភ្ជាប់​អ៊ិ​ន​ធឺ​ណែ​ត​ ឬ​ «Great​ Firewall​ of​ China»​។​

​សកម្មជន​និយាយ​ថា​ កាលពី​ឆ្នាំ​មុន​ និយ័ត​ករ​បាន​បិទ​នូវ​ឧបករណ៍​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ចូល​ទៅ​កាន់​មាតិកា​ដែល​ត្រូវ​បាន​គេ​បិទ​ ព្រមទាំង​បាន​គំរាម​ដល់​អ្នក​កែស​​ម្រួ​ល​គេហទំព័រ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ទៀត​ផង​៕

ប្រែ​សម្រួល​ដោយ​៖​ សេង​ វិបុល​ /​ ប្រភព​៖​ CNN​ News

Share

ព័ត៌មានទាក់ទង

Image