loader

អង្គការឃ្លាំមើលសិទិ្ធមនុស្សនិយាយថា UN គួរតែតាមដានលើរបាយការណ៍ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិរបស់ចិន

 

យោងតាមនាយកប្រតិបត្តិនៃអង្គការឃ្លាំមើលសិទិ្ធមនុស្ស កាលពីថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានដាក់ក្តីរំពឹងថា អង្គការសហប្រជាជាតិនឹងចូលរួមតាមដានយ៉ាងម៉ត់ចត់លើរបាយការណ៍ ដែលប្រទេសចិនបានឃុំខ្លួនជនជាតិ Uyghurs និងជនជាតិមូស្លីមមួយចំនួនទៀត ដោយសង្ស័យថាប្រទេសចិនអាចប្រព្រឹត្តអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

(កញ្ញា កែវ សុជាតា រាយការណ៍)

យោងសារព័ត៌មាន CNA អ្នកស្រី Tirana Hassan នាយកប្រតិបត្តិអង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោក Volker Turk ធ្លាប់បានប្តេជ្ញា ថានឹងចាត់វិធានការលើរបាយការណ៍ខាងលើឱ្យបានរឹងតឹងបំផុត។ អ្នកស្រី Hassan បានប្រាប់អ្នកយកព័ត៌មានថា អ្នកស្រីចង់ឃើញការអនុវត្តជាក់ស្តែងលើការបេ្តជ្ញារបស់លោក ជាជាងបានត្រឹមនិយាយ។

គួរបញ្ជាក់ថា របាយការណ៍នេះបានចោទប្រកាន់ប្រទេសចិនពីបទ «ឃុំឃាំងមនុស្ស និងរើសអើងដោយបំពាន» នៅក្នុងខេត្ត Xinjiang ប្រទេសចិន។ តួយ៉ាង ខេត្តនេះមានប្រជាជនម៉ូស្លីមច្រើនលើសលុប ហើយបានផ្តល់អនុសាសន៍ឱ្យទីក្រុងប៉េកាំងចាត់វិធានការដើម្បីដោះលែងអ្នកទាំងអស់ ពោលគឺអ្នកត្រូវបានឃុំខ្លួននៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាល ពន្ធនាគារ ឬកន្លែងឃុំឃាំង។

ក្រុមសិទ្ធិមនុស្សបានចោទប្រកាន់ទីក្រុងប៉េកាំងពីការរំលោភបំពានលើជនជាតិ Uyghurs ដែលភាគច្រើនជាជនជាតិភាគតិចមូស្លីមនៅក្នុងតំបន់ភាគខាងលិចនៃ Xinjiang ប្រទេសចិន រួមទាំងការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំនៅក្នុងជំរុំស្នាក់នៅ។ សហរដ្ឋអាមេរិក​បាន​ចោទចិន​ពី​បទ​ប្រល័យពូជសាសន៍។ ក៏ប៉ុន្តែ អ្នកនាំពាក្យមកពីទីក្រុងប៉េកាំង បានបដិសេធច្រានចោលរាល់ការចោទប្រកាន់ទាំងស្រុង៕

ប្រភព៖ CNA ចុះថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

កូរ៉េ​ខាង​ជើង​បង្ហាញ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ថ្មី​ តូចតែខ្លាំងជាងមុន

សេអ៊ូល៖ កាលពីថ្ងៃអង្គារទី២៨ មីនា ឆ្នាំ២០២៣ ប្[...]

សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុមតាលីបង់ចាប់ខ្លួន ក្រោយព្យាយាមទាមទារសិទ្ធិអប់រំសម្រាប់កុមារី

  សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុ[...]

អាល្លឺម៉ង់បានបញ្ជូនរថក្រោះខ្លារខិនឱ្យអុយក្រែនជាលើកដំបូង

យោងតាម BBC នៅថ្ងៃទី២៨ មីនា ២០២៣ ក្រសួងការពារជ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x