loader

ក្រុមយុវជនខ្មែរថាវរៈបង្ហោះប៉ោងៗមុខពន្ធនាគារខេត្តព្រះវិហារបង្ហាញក្ដីស្រឡាញ់ ដល់កញ្ញា សេង ធារី

នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈនេះ  ដែលជាថ្ងៃនៃសេចក្ដីស្រលាញ់ ក្រុមយុវជនខ្មែរថាវរៈ បានធ្វើដំណើរពីភ្នំពេញ​ ទៅកាន់មុខពន្ធនាគារខេត្តព្រះវិហារ ដើម្បីបង្ហោះប៉ោងៗ ផ្ញើរក្ដីស្រឡាញ់និងការនឹករលឹកដល់កញ្ញា សេង ធារី ស្ថាបនិកអង្គការផ្នែកតស៊ូមតិ ដែលជាមេធាវីម្នាក់ តែងរិះគន់មិនសំចៃមាត់លើរដ្ឋាភិបាលកម្ពុជា។ លោក គីម ចាន់ចាវ រាយការណ៍ 

 

 

ដៃម្ខាងកាន់ប៉ោងៗ និងម្ខាងទៀតកាន់បដា ក្រុមយុវជនខ្មែរថាវរៈ បានឈរនៅមុខពន្ធនាគារខេត្តព្រះវិហារ ស្រែកបង្ហាញនូវក្ដីស្រឡាញ់ចំពោះកញ្ញា សេង ធារី ដែលកំពុងនៅខាងក្នុង ដើម្បីបង្ហាញសមានចិត្ត។ បដាដែលកាន់នៅនឹងដៃជាមួយប៉ោងៗហោះពណ៌ក្រហមនោះ សរសេរខ្លឹមសារថា «សេង ធារី  ១៤ កុម្ភៈ ជាថ្ងៃនៃក្ដីស្រឡាញ់ ពួកយើងមកទីនេះ ដើម្បីបង្ហាញក្ដីស្រឡាញ់ដល់អ្នក»។

 

 

យុវតីម្នាក់នៃក្រុមខ្មែរថាវរៈ ដែលបានចូលរួមការបង្ហោះប៉ោងៗនៅព្រឹកនេះ លើកឡើងថា ប៉ោងៗនេះជាសារប្រាប់ទៅកាន់កញ្ញាសេង ធារី ថាពួកគេនៅតែនឹករលឹកដល់គាត់ និងបានចាត់ទុកសកម្មភាពរបស់សេង ធារី កន្លងមកជាការលះបង់ដើម្បីសេរីភាពនៅកម្ពុជា។

 

«ថ្ងៃក្ដីស្រលាញ់ ម្នាក់ៗបង្ហាញការនឹករលឹក ហើយក្នុងអត្ថន័យប៉ោងៗផងដែរ ដែលទិវាក្ដីស្រលាញ់នេះ គឺយើងមិនភ្លេច​ បុគ្គលគំរូដូចគាត់ដែលហ៊ានលះបង់ ក្ដីសុខរបស់ខ្លួននៅអាមេរិក ហើយមកដើម្បីសង្គមជាតិយើង ហើយឃើញគាត់បាត់បង់សេរីភាពមកដល់ពេលនេះយ៉ាងអយុត្តិធម៌»។

 

កញ្ញា សេង ធារី ធាវីសញ្ជាតិ្តខ្មែរ-អាមេរិក វ័យ៥០ឆ្នាំ ត្រូវបានកម្លាំង​សន្តិសុខ​ចម្រុះ​ចាប់​ខ្លួន​ភ្លាមៗ​ ក្រោយ​តុលាការ​ក្រុង​ភ្នំពេញ​ប្រកាស​សាលក្រម​ឱ្យ​ ​ មាន​ទោស​ជាប់​ពន្ធនាគារ​ចំនួន​៦​ឆ្នាំ​ ពី​បទ​រួម​គំនិត​ក្បត់​ ដែល​មានទំនាក់​ទំនង​នឹង​ផែន​ការ​មាតុភូមិនិវត្តន៍​មិន​ជោគ​ជ័យ​របស់​លោក ​សម រង្ស៊ី មេដឹកនាំបក្សប្រឆាំង ​កាល​ពី​ឆ្នាំ​២០១៩៕

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

បទវិភាគ៖ កំណាព្យ«វិលវិញឬអូន»ឆ្លុះបញ្ចាំងរបៀបស្លៀកពាក់ពីអតីតនិងបច្ចុប្បន្នបង្ហាញភាពអន្តរធាននៃគំនិតជឿលឿនបែបបុគ្គលនិយម

ក្នុងបទវិភាគរបស់លោក កែវ សុខា នៅថ្ងៃនេះលោកសូមល[...]

ស្រ្តីគួរយកចិត្តទុកដាក់ពិនិត្យរកមើលជំងឺបេះដូងរបស់ទារកពីកំណើត

ភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធរបស់បេះដូង គឺជាជំ[...]

លោក មាជ សុវណ្ណរ៉ា ប្រកាសរកមេធាវីការពារក្ដីដល់ លោក យឹម ស៊ីន និងលោក ហ៊ុន កុសល

  លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល អ្នកគាំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x