loader

​ជំនួប​រវាង​លោក​កឹ​ម​ សុខា​និង​លោក​ស​ ខេ​ង​បាន​បញ្ចប់​ដោយ​ការ​ព្រមព្រៀង​គ្នា​៤​ចំណុច​

kem-sokha-sor-khheng-01
​​ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ​ទាំង​ពីរ​ ដែល​មាន​អាសនៈ​ក្នុង​សភា​ បាន​ជួប​ចរចា​គ្នា​នៅ​វិមាន​រដ្ឋសភា​កាល​ល្ងាច​ ថ្ងៃ​ទី​១០​ ធ្នូ​ ឆ្នាំ​២០១៥​ម្សិលមិញ​ ដើម្បី​ដោះស្រាយ​បញ្ហា​តានតឹង​នយោបាយ​ ហើយ​បាន​ព្រមព្រៀង​គ្នា​លើ​៤​ចំណុច​។​

​បើ​យោង​តាម​សេចក្ដីថ្លែងការណ៍​រួម​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ចេញ​នៅ​ក្រោយ​ជំនួប​នោះ​ឲ្យ​ដឹង​ថា​ ចំណុច​ព្រមព្រៀង​គ្នា​រួម​មាន​៖

​ទី​មួយ​.​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​ ដែល​ចូលរួម​ដោយ​គណបក្ស​ទាំង​ពីរ​ ដើម្បី​ពិនិត្យ​ និង​ ផ្ដល់​យោបល់​ លើ​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​សហជីព​។​

​ទី​ពីរ​.​បង្កើត​ក្រុមការងារ​ដែល​ចូលរួម​ដោយ​គណបក្ស​ទាំង​ពីរ​ ដើម្បី​ សិក្សា​ស្រាវជ្រាវ​ពិនិត្យ​ លទ្ធភាព​ ដំឡើង​កម្រិត​នៃ​វប្បធម៌​សន្ទនា​ ដោយ​ឈរ​លើ​ស្មារតី​នៃ​សេចក្ដីថ្លែងការណ៍​រួម​ រវាង​ គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ចុះ​ថ្ងៃ​ទី​០៨​ ខែឧសភា​ ឆ្នាំ​២០១៥​ សំដៅ​ឱ្យ​មានការ​ជឿ​ទុកចិត្ត​គ្នា​រវាង​គណបក្ស​នយោបាយ​ នៅ​ក្នុង​រដ្ឋសភា​ ក្នុង​ការ​ផ្សះផ្សា​ បង្រួបបង្រួម​ជាតិ​ឱ្យ​បាន​ស្ថិតស្ថេរ​យូរអង្វែង​។​

​ទី​បី​.​ពង្រឹង​របៀបរបប​ការងារ​ និង​ទំនាក់ទំនង​ការងារ​ ព្រមទាំង​ការ​ផ្ដល់​មធ្យោបាយ​សម្រាប់​ ថ្នាក់ដឹកនាំ​តំណាងរាស្ដ្រ​នៃ​គណបក្ស​នយោបាយ​ក្នុង​រដ្ឋសភា​ សំដៅ​រួម​គ្នា​លើកកម្ពស់​ ប្រសិទ្ធភាព​នៃ​ស្ថាប័ន​រដ្ឋសភា​។​

​និង​ទី​បួន​.​បន្ដ​ដោះស្រាយ​បញ្ហា​នានា​ ដែល​នៅ​សេសសល់​ដោយ​ឈរ​លើ​ស្មារតី​ បង្រួប​ បង្រួម​ជាតិ​ ផ្សះផ្សា​ជាតិ​ និង​ឯកភាព​ជាតិ​ស្រប​តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី​ ពហុបក្ស​ និង​នីតិរដ្ឋ​។​

​បើ​យោង​តាម​សេចក្ដីថ្លែងការណ៍​រួម​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ដដែល​នោះ​បាន​ឲ្យ​ដឹង​បន្ថែម​ថា​ ការ​ព្រមព្រៀង​គ្នា​គឺ​ ដើម្បី​ជំរុញ​ និង​លើកកម្ពស់​ដំណើរការ​នៃ​ លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ការ​បន្ដ​រួម​គ្នា​ ដោះស្រាយ​បញ្ហា​នានា​របស់​ជាតិ​ ការ​ ផ្សះផ្សា​ជាតិ​ ស្រប​តាម​ឆ​ន្ទះ​របស់​ប្រជាពលរដ្ឋ​ និង​ដើម្បី​ជា​ ផលប្រយោជន៍​ដ៏​ឧត្ដុង្គឧត្ដម​នៃ​ ប្រទេស​ជាតិ​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x