loader

បទសម្ភាស៖ស្ថាប័ន គ.ជ.ប ប្តេជ្ញារៀបចំការបោះឆ្នោតថ្នាក់ជាតិខាងមុខឱ្យបាន សេរី ត្រឹមត្រូវ និងយុត្តិធម៌

ភ្នំពេញ៖ កម្ពុជាបានកំណត់យកថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៣ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។ ដើម្បីការបោះឆ្នោតទទួលបានភាពសុក្រិត្រ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាស ឱ្យអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ត្រៀមខ្លួនដាក់ពាក្យ ចុះឈ្មោះសម្រាប់សង្កេតមើលការបោះឆ្នោតថ្នាក់ជាតិ ដែលការទទួលពាក្យនឹងចាប់ផ្ដើមពីថ្ងៃទី០១ ខែមេសា ហើយបញ្ចប់នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងបទសម្ភាសជាមួយវិទ្យុស្ត្រី លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់ស្ថាប័ន គ ជ ប ក្នុងការបោះឆ្នោតថ្នាក់ជាតិខាងមុខនេះ ដើម្បីទទួលបានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។ មួយវិញទៀត គ.ជ.ប ក៏បានទទួលនូវសំណើពីអង្គការសង្គមស៊ីវិល ប៉ុន្តែសំណើមួយចំនួន ក៏ត្រូវ គ.ជ.ប បដិសេដ ដោយចាត់ទុកថា ធ្វើឡើងក្នុងហេតុផលនយោបាយ ជាជាងបច្ចេកទេស។
ដើម្បីលម្អិត សូមនាងកញ្ញា លោក លោកស្រី ស្ដាប់នូវបទសម្ភាសរវាងលោក គីម ចាន់ចាវ ជាមួយលោក ហង្ស ពុទ្ធា មន្ត្រីនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយមេត្រ!

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

រាជរដ្ឋាភិបាល៖ ស្ដ្រីកើនឡើងក្នុងជួររដ្ឋាភិបាល តែមិនទាន់ស្របនឹងការចង់បាន

ប្រមុខរាជរដ្ឋាភិបាលនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២[...]

សីតុណ្ហភាពអាចឡើងក្ដៅដល់៣៨អង្សារក្នុងរយៈពេលមួយសប្ដាហ៍នេះ

ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៣ សី[...]

សម្តេច ហ៊ុន សែន ប្រកាសមិនលើកលែងឱ្យលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ឡើយ

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលប្រកាសបញ្ជា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x