loader

លោក ហ៊ុន ម៉ានី ចាត់ទុកសារលោក សម រង្ស៊ី ករណីលាតត្រដាងរឿងអាស្រូវម្ដាយមីងថាជាការកេងចំណេញនយោបាយ

លោក ហ៊ុន ម៉ានី កូនប្រុសសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកកម្ពុជានៅថ្ងៃទី០៩ ខែកុម្ភៈ ម្សិលមិញ ចាត់ទុកសារពីលោក សម រង្ស៊ី ដែលវាយប្រហារគ្រួសាររបស់លោកអំឡុងពេលរៀបចំពិធីបុណ្យសពលោកស្រី ប៊ុន សុថា ត្រូវជាម្ដាយមីងរបស់លោកជាការប្រមាថ និងយកចំណេញនយោបាយ។


លោក ហ៊ុន ម៉ានី បានបង្ហាញអារម្មណ៍លើហ្វេសប៊ុកលោកថា ពេលគ្រួសារគេមានទុក្ខ លោកតំណាងឱ្យក្រុមគ្រួសារ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខ តែពេលក្រុមគ្រួសារលោកមានទុក្ខ គេប្រមាថ និងយកចំណេញនយោបាយ។ ការថ្លែងរបស់លោក ហ៊ុន ម៉ានី បានភ្ជាប់ជាមួយរូបថតចូលរួមពិធីបុណ្យសពម្ដាយរបស់លោកស្រី ជូឡុង ស៊ូម៉រ៉ា សមាជិកសភាមកពីអតីតគណបក្សសង្រ្គោះជាតិ និងជាភរិយាលោក សម រង្ស៊ី កាលពីឆ្នាំ២០១៦។


លោកបន្ដថា វប្បធម៌ សីលធម៌ សាសនា និងទំនៀមទម្លាប់ប្រពៃណី ជាអ្វីដែលក្រុមគ្រួសារលោកប្រកាន់ខ្ជាប់។ លោកសង្កត់ធ្ងន់ថា មិនមែនអ្វីៗសុទ្ធតែនយោបាយនោះទេ។

សូមជម្រាបថា កាលពីថ្ងៃបុណ្យសពលោកស្រី ប៊ុន សុថា លោក សម រង្ស៊ី បានបង្ហោះសារលាតត្រដាងរឿងមួយ ដោយលោកចាត់ទុកថាជារឿងអាស្រូវក្នុងគ្រួសារនាយករដ្ឋមន្ដ្រីកម្ពុជា។ លោកស្ដែងឱ្យឃើញថា លោកស្រី ប៊ុន សុថា ជាអ្នកបញ្ជាឱ្យគេសម្លាប់ប្តីខ្លួនឯង គឺលោក កូវ សាមុត កាលពីឆ្នាំ ១៩៩៦ ដោយភ្លើងប្រចណ្ឌ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ស្វែងយល់ពីរបបអាហារគីតូ

ស្វែងយល់ពីរបបអាហារគីតូ

ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣

របបអាហារគីតូ គឺជាអាហារដែលមានពីសារធាតុកាបូអ៊ីដ[...]

ក្រសួងព័ត៌មានទាមទារឱ្យខេមបូចាកែតម្រូវអត្ថបទខ្លួនដោយព្រមានចាត់វិធានការផ្លូវច្បាប់

អ្នកនាំពាក្យក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែមីនា ឆ[...]

សត្វផ្សោតឈ្មោលមួយក្បាលក្នុងស្រុកសៀមបូកខេត្តស្ទឹងត្រែងបានស្លាប់

ភ្នំពេញ៖ គេប្រទះឃើញផ្សោតឈ្មោលមួយក្បាលបានស្លាប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x