ដំណឹងជ្រើសរើសបុគ្គលិក
មណ្ឌលព័ត៌មានស្រ្តីកម្ពុជាជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ មិនរកប្រាក់ចំណេញ ប្រើប្រាស់ប្រព័ន្ធ ផ្សព្វផ្សាយប្រពៃណី និង ទំនើប រួមទាំងកម្មវិធីអប់រំតាមសហគមន៍ ដើម្បីរួមចំណែកលើកស្ទួយសមភាព យេនឌ័រ តួនាទី និង តម្លៃស្រ្តីនៅក្នុងគ្រួសារ សហគមន៍ និង សង្គមជាតិ ។ មណ្ឌលព័ត៌មានស្ត្រីកម្ពុជាត្រូវការ ជ្រើសរើសបុគ្គលិកចំនួន ១ រូប សម្រាប់មុខដំណែង អ្នកគ្រប់គ្រងធនធានមនុស្ស និង រដ្ឋបាល ។
បេក្ខនារីត្រូវបានលើកទីកចិត្តក្នុងការដាក់ពាក្យ ។
អ្នកគ្រប់គ្រងធនធានមនុស្ស និង រដ្ឋបាល មានតួនាទី ផ្តល់ការគាំទ្រផ្នែកធនធានមនុស្សដល់ បុគ្គលិក ៤០ នាក់ និង ត្រួតពិនិត្យតម្រូវការរដ្ឋបាលរបស់អង្គការ ។ ជាសមាជិកគណៈគ្រប់គ្រង និង ផ្តល់ យោបល់ក្នុងការធ្វើសេចក្តីសម្រេចចិត្តជាយុទ្ធសាស្រ្ត ក្នុងនាមស្ថាប័នទាំងមូល ។
ភារកិច្ច និង ការទទួលខុសត្រូវ
- ជ្រើសរើសបុគ្គលិកធ្វើការ
- ពិនិត្យការអនុវត្តគោលការណ៍ នីតិវិធី និង គ្រប់គ្រងការអនុវត្តការងាររបស់និយោជិត
- តាមដាន និង អភិវឌ្ឍសុវត្ថិភាព សុខភាព សុខមាលភាពរបស់និយោជិតនៅកន្លែងធ្វើការ
- រៀបចំវគ្គបណ្តុះបណ្តាលជំនាញសារព័ត៌មាន និង ជំនាញពាក់ព័ន្ធជូននិយោជិត
- រៀបចំអនុស្សារណៈ បទដ្ឋាន នីតិវិធី ដោយធានាថា បានអនុវត្តតាមគោលការណ៍បុគ្គលិក និង ច្បាប់ ស្តីពី ការងារ នៃព្រះរាជាណាចក្រកម្ពុជា
- រក្សាទុកកំណត់ត្រា ឯកសារផ្សេងៗ គោលការណ៍ កិច្ចសន្យាការងារ លិខិតឆ្លើយឆ្លង
- ធ្វើបញ្ជីសារពើភណ្ឌ សម្ភារ ទ្រព្យសម្បត្តិ របស់អង្គការ
តម្រូវការ និង លក្ខណៈសម្បត្តិ
- មានបរិញ្ញាប័ត្រគ្រប់គ្រងធនធានមនុស្ស
- មានបទពិសោធន៍យ៉ាងតិច ៥ ឆ្នាំ ក្នុងការងារគ្រប់គ្រងធនធានមនុស្ស
- មានចំណេះដឹងជ្រៅជ្រះ ទូលំទូលាយ ក្នុងការអនុវត្ត ច្បាប់ ស្តីពី ការងារ សំណង ការជ្រើសរើស និង អភិវឌ្ឍសមត្ថភាពបុគ្គលិក
បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើលិខិតបញ្ជាក់អំពីចំណាប់អារម្មណ៍ការងារ និង ប្រវត្តិរូប សង្ខេប មកអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា អាសយដ្ឋានផ្ទះលេខ ២០ ផ្លូវ ២៣ ដេ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឬ តាមរយៈអ៊ីមែល [email protected] ។
ព័ត៌មានលំអិតសូមមើលវេបសាយ https://wmc.org.kh ទំព័រហេ្វសប៊ុកវិទ្យុស្ត្រី Women’s Radio និង វេបសាយបងធំ ។
ទូរសព្ទទំនាក់ទំនង ៖ 069 848 013 / 011 780 510
កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃសុក្រ ទី ០៣ ខែ មីនា ឆ្នាំ ២០២៣ វេលាម៉ោង ៥ ល្ងាច ។
Job Announcement_ Adm.HR Manager English
Job_Announcement_ HR Adm. Manager_Khmer_Feb 2023