loader

កីឡាការិនីពូកែថ្វីដៃ ស្រួង ភាវី ដណ្ដើមបានពានរង្វាន់ប៊ីយ៉ែការ៉ុមឆ្នាំ២០២៣

កីឡាការិនីកម្រិតពិភពលោកផ្នែកកីឡា ប៊ីយ៉ែការ៉ុម និងស្នូកឃ័រកម្ពុជា ស្រួង ភាវី បានទទួលជោគជ័យថ្មីមួយទៀតលើឆាកអន្ដរជាតិសារថ្មី ក្រោយឈ្នះការប្រកួត Crown Haitai Championship PBA-LPBA 2023 នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីយកឈ្នះកីឡាការិនី ជប៉ុន បូមី គីម។


ថ្លែងតាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃនេះ កីឡាការិនីពូកែថ្វីដៃ ស្រួង ភាវី បានបង្ហាញពីជ័យជម្នះរបស់ខ្លួនថា ក្ដីសុបិនរបស់អ្នកស្រីគឺនាំយកទង់ជាតិនៃប្រទេសកម្ពុជា ដោតនៅចំចំណុចកំពូលក្នុងបណ្ដាទង់ជាតិប្រទេសដទៃទៀត ដែលពេលនេះអ្នកស្រីបានសម្រេចក្តីបំណងម្ដងទៀតហើយ។


អ្នកស្រីបាននិយាយថា អ្នកស្រីបានបូជាកម្លាំងកាយចិត្ត ដើម្បីមោទកភាពជាតិ ដោយដាក់គោលដៅឱ្យខ្ពស់ រស់ក្នុងក្ដីសង្ឃឹម ញញឹមជាមួយឧបសគ្គគឺជាខ្មែរ។
ជុំវិញរឿងនេះ សហពន្ធកីឡាប៊ីយ៉ែកម្ពុជា បានសាទរជាមួយសមិទ្ធផលថ្មីរបស់កីឡាការិនីសញ្ជាតិកម្ពុជារូបនេះ។


ទោះបីអ្នកស្រីធ្លាប់បានឈ្នះការប្រកួតនានា នាពេលកន្លងមក តែអ្នកស្រីបានបង្ហើបឱ្យដឹងថា អ្នកស្រីត្រូវតែធ្វើឱ្យបាននូវគម្រោងធំៗមួយចំនួនទៅថ្ងៃអនាគតមាន ដូចជា កសាងមជ្ឈមណ្ឌលទូលំទូលាយផ្នែកកីឡា សាលាពហុបច្ចេកទេស មន្ទីរពេទ្យតាមជនបទដាច់ស្រយាល និងអង្គការមនុស្សធម៌ដ៏ធំនៅក្នុងប្រទេសកម្ពុជាផងដែរ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x