loader

ថ្ងៃបញ្ចប់ធម្មយាត្រា ​លោក រ៉ុង ឈុន ថ្លែងសារដល់អ្នកនយោបាយបញ្ឈប់ការឈ្លោះប្រកែកគ្នា

ភ្នំពេញ៖ ថ្ងៃទី០៧ ខែកុម្ភៈឆ្នាំ២០២៣នេះ ជាថ្ងៃបញ្ចប់នៃធម្មយាត្រា ស្តីពី លើកកម្ពស់សីលធម៌សង្គម និងយុត្តិធម៌សង្គម ដែលដឹកនាំដោយលោក រ៉ុង ឈុន មេសហជីពដ៏ល្បីឈ្មោះមួយរូប រួមដំណើរជាមួយសមាជិកសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជាសរុបមានអ្នកចូលរួមលើសពី៥០នាក់។

ថ្លែងបិទបញ្ចប់ធម្មយាត្រានេះ និងនៅបរិវេណបូជនីយដ្ឋានប្រវត្តិសាស្ត្រឧកញ៉ា​ ឃ្លាំង​ មឿង នៅទឹកដីខេត្តពោធិ៍សាត់ លោក រ៉ុង ឈុន ថ្លែងដោយអំពាវនាវជាសាធារណៈដល់អ្នកចូលរួមផ្ទាល់និងអ្នកតាមដានសកម្មភាពនេះតាមបណ្តាញសង្គម ដោយលោកជំរុញឱ្យអ្នកនយោបាយគ្រប់ជាន់ថ្នាក់និងគ្រប់និន្នាការនយោបាយគួរបញ្ឈប់ការធ្វើនយោបាយបែបឈ្លោះប្រកែកគ្នា ការប្រើល្បិចចាប់គ្នាដាក់គុកដើម្បីយកតែឈ្នះចាញ់ដែលនាំឱ្យខាតប្រយោជន៍ជាតិ។

ឆ្លៀតក្នុងឱកាសនោះដែល លោក រ៉ុង ឈុន ក៏ផ្ញើសារជូនជនរួមជាតិ មិនត្រូវខ្លាចពាក្យថានយោបាយនោះទេ ព្រោះអ្នកនយោបាយចូលចិត្តប្រើពាក្យនេះជាឧបករណ៍ធ្វើឱ្យពលរដ្ឋភ័យខ្លាចមិនហ៊ានចូលរួមជួយឈឺឆ្អើលរឿងអយុត្តិធម៌ក្នុងសង្គម តាមរយៈរូបភាពនៃការចាប់ចងអ្នកទោសមនសិកាមួយចំនួនកន្លងមក។

ប្រសាសន៍លោក រ៉ុង ឈុន ៖

 

ជាការកត់សម្គាល់ការធ្វើធម្មយាត្រារយៈពេល ៧ ថ្ងៃនេះ គេសង្កេតឃើញថា មានការរារាំងពីសំណាក់អាជ្ញាធរនៅតាមចំណុចគោលដៅមួយចំនួនដោយសមត្ថកិច្ចអះអាងថា ក្បូនធម្មយាត្រានេះ មានអ្នកចូលរួមលើសច្បាប់អនុញ្ញាត។ តែសម្រេចសម្រួលទៅអាជ្ញាធរក៏បើកឱ្យបន្តសកម្មភាពរហូតដល់ចប់កម្មវិធីក្រោយមានការស្រុះស្រួលគ្នាឡើងវិញ។

សូមបញ្ជាក់ថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យកម្ពុជា បានទទួលការអនុញ្ញាតពីក្រសួងមហាផ្ទៃ ក្នុងការហែធម្មយាត្រាថ្មើរជើងចេញពីរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្ពោះទៅខេត្តពោធិ៍សាត់ ដោយឆ្លងកាត់ខេត្តកណ្ដាល កំពង់ស្ពឺ និងកំពង់ឆ្នាំង។ ពួកគេចាត់ទុកធម្មយាត្រាថា ធ្វើដើម្បីជំរុញការលើកកម្ពស់សីលធម៌សង្គម ដោយយល់ថា បើអ្នកនយោបាយជើងចាស់គ្រប់លំដាប់ថ្នាក់នៅតែបន្តប្រើភាសាអសុរោះ មិនរួបរួមសាមគ្គីគ្នាដូចមួយរយៈកាលចុងក្រោយនេះ នោះយុវជនបន្តវេននឹងយកគំរូតាម ដែលអាចឱ្យសង្គមជាតិធ្លាក់ទៅក្នុងគ្រោះមហន្តរាយ៕

 

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ពលរដ្ឋនៅភ្នំពេញមួយចំនួនត្អូញត្អែរពីការខ្វះទឹកប្រើប្រាស់ធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ

ភ្នំពេញ៖ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ជាពិសេ[...]

គណបក្សភ្លើងទៀនគ្រោងរៀបចំពិធីបង្សុកូលរម្លឹកវិញ្ញាណក្ខន្ធបាតុករស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកមុខរដ្ឋសភាចាស់

នៅថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០២៣ខាងមុខនេះជាខួបលើក[...]

នាយករដ្ឋមន្ដ្រីកម្ពុជា និងម៉ាឡេស៊ីនិយាយពីភរិយារបស់ខ្លួនថាមានវាសនាស្រដៀងគ្នា

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x