loader

ភរិយាលោក កឹម សុខា ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធប្អូនស្រីសម្ដេច ប៊ុន រ៉ានី

ភ្នំពេញ៖ ភរិយាលោក កឹម សុខា នៅថ្ងៃទី០៦ ខែកុម្ភៈនេះ បានទៅគោរពវិញ្ញាណក្ខន្ធលោកស្រី ប៊ុន សុថា ដែលត្រូវជាប្អូនថ្លៃសម្តេច ហ៊ុន សែន។ តែបែបនេះក្តី លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ បានឆ្លៀតលាតត្រដាងរឿងរ៉ាវអាស្រូវរបស់ប្អូនថ្លៃនាយករដ្ឋមន្រ្តីថា មានជាប់ពាក់ព័ន្ធនឹងឃាតកម្មលើប្តីខ្លួនឯង។

នៅថ្ងៃទី០៦ ខែ កុម្ភៈ ឆ្នាំ ២០២៣ នេះ លោកស្រី តែ ចន្ទមនោ ភរិយាលោក កឹម សុខា អតីតប្រធានគណបក្សសង្ក្រោះជាតិបានដឹកនាំប្រតិភូចូលទៅគោរពវិញ្ញាណក្ខន្ធលោកស្រី ប៊ុន សុថា ដែលត្រូវជាប្អូនស្រី លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងត្រូវជាប្អូនថ្លៃនាយករដ្ឋមន្ដ្រីកម្ពុជា។


បើតាមអង្គភាពសារព័ត៌មានស្និតនឹងរាជរដ្ឋាភិបាលហ្វ្រេសញូបានឱ្យដឹងថា លោក កឹម សុខា មិនមានវត្តមានចូលរួមនោះទេ ដោយសារលោកជាប់ធ្វើសមាធិនៅឯចំការក្នុងឱកាសបុណ្យមាឃបូជា។
គូសបញ្ជាក់ថានៅថ្ងៃទី០៣ ខែកុម្ភៈ ថ្ងៃដែលលោកស្រី ប៊ុន សុថា លាចាកលោក លោកស្រី តែ ចន្ទមនោ បានផ្ញើលិខិតរំលែកមរណទុក្ខជូនដល់លោកស្រី ប៊ុន រ៉ានី តាងនាមឱ្យលោក កឹម សុខា ព្រមទាំងសហការីផងដែរ។ យ៉ាងណានៅថ្ងៃទី០៦ ខែ កុម្ភៈនេះ លោកស្រី ប៊ុន រ៉ានី បានចេញលិខិតផ្លូវការដោយមានស្នាមមេដៃផងបានថ្លែងអំណរគុណទៅកាន់លោកស្រី តែ ចន្ទមនោ វិញដូចគ្នា។
ស្របពេលនៃអ្នកនយោបាយជាច្រើនបានចូលរួមរំលែកមរណទុក្ខនេះ លោក សម រង្ស៊ី ដែលកំពុងជ្រកកោននៅប្រទេសបារាំងតាមរយៈសញ្ជាតិទី ២ របស់ខ្លួន បានលើកកកាយពីលោកស្រី ប៊ុន សុថា ដែលមានឈ្មោះដើម ប៊ុន សាមហ៊ឹង ថាបានបញ្ជាឲ្យគេសម្លាប់ប្តីខ្លួនឯងគឺលោក កូវ សាមុត កាលពីឆ្នាំ ១៩៩៦ ដោយមានការប្រចណ្ឌប្តី។

រូបភាព៖ ហ្វេសប៊ុក លោក សម រង្ស៊ី

តាមរយៈហ្វេសប៊ុកលោក សម រង្ស៊ី ដែលបង្ហោះកាលពីថ្ងៃទី ៥ ខែ កុម្ភៈម្សិលមិញ ក៏បានលើកឡើងនូវរឿងរ៉ាវរបស់លោកស្រី ប៊ុន រ៉ានី ភរិយាសម្តេច ហ៊ុន សែន ដែលថា លោកស្រី ប៊ុន រ៉ានី បានបញ្ជាឲ្យគេសម្លាប់អ្នកស្រី ពិសិដ្ឋ ពីលិកា កាលពីឆ្នាំ ១៩៩៩ ដោយសារភ្លើងប្រចណ្ឌប្តីដូចគ្នា។
លោក សម រង្ស៊ី បន្ថែមថា នៅពេលអ្នកស្រី ពិសិដ្ឋ ពីលិកា ត្រូវរងរបួសហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ លោកស្រី ប៊ុន រ៉ានី ក៏បានបញ្ជាឲ្យគ្រូពេទ្យផ្តាច់ជីវិតអ្នកស្រី ពិសិដ្ឋ ពីលិកា នៅមន្ទីរពរទ្យនោះតែម្តង។
ក្នុងរឿងនេះដែរ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីបានចេញមុខប្រតិកម្ម ជាពិសេសឆ្លើយតបទៅកាន់អ្នកនៅក្រៅប្រទេស ដែលថាភរិយាសម្ដេចកំពុងមានជំងឺជាទម្ងន់។ សម្ដេចបានសង្កត់ធ្ងន់ថា“ខ្ញុំចង់ប្រាប់ទៅជនអាក្រក់ថា បើមេរបស់អ្នកអាក្រក់សូមអ្នករក្សាខ្លួនជាមនុស្សនិង ខិតខំរក្សាសុខភាពរបស់អ្នកជាជាងមករករឿងគ្រួសារខ្ញុំ។ ពិតជាអាក្រក់កែមិនបានទាំងមេទាំងកូន ដែលគ្មានសារជាតិជាមនុស្សសោះ”។


បើតាមកម្មវិធីបុណ្យសពលោកស្រី ប៊ុន សុថា នឹងត្រូវហែរទៅបញ្ចុះនៅវត្តបទុមវតីនៅថ្ងៃទី០៧ ខែ កុម្ភៈ ឆ្នាំ២០២៣ស្អែកនេះ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

បទវិភាគ៖ កំណាព្យ«វិលវិញឬអូន»ឆ្លុះបញ្ចាំងរបៀបស្លៀកពាក់ពីអតីតនិងបច្ចុប្បន្នបង្ហាញភាពអន្តរធាននៃគំនិតជឿលឿនបែបបុគ្គលនិយម

ក្នុងបទវិភាគរបស់លោក កែវ សុខា នៅថ្ងៃនេះលោកសូមល[...]

ស្រ្តីគួរយកចិត្តទុកដាក់ពិនិត្យរកមើលជំងឺបេះដូងរបស់ទារកពីកំណើត

ភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធរបស់បេះដូង គឺជាជំ[...]

លោក មាជ សុវណ្ណរ៉ា ប្រកាសរកមេធាវីការពារក្ដីដល់ លោក យឹម ស៊ីន និងលោក ហ៊ុន កុសល

  លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល អ្នកគាំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x