loader

ប្រទេសស្វីសបង្ហាញជំហរជាថ្មីជួយដល់មន្ទីរពេទ្យគន្ធបុប្ផាបន្ដទៀត

ប្រទេសស្វីសបានបញ្ជាក់សារជាថ្មី អំពីការបន្ដការគាំទ្ររបស់ខ្លួនចំពោះមន្ទីរពេទ្យគន្ធបុប្ផា ក្រោយកិច្ចសន្យារយៈពេល ៤ ឆ្នាំ តាំងពីឆ្នាំ២០១៩ ដល់ឆ្នាំ ២០២៣ ក្នុងការផ្ដល់ហិរញ្ញវត្ថុ ៤ លានហ្រ្វង់ស៊ីស ឬស្មើប្រមាណ៤លានដុល្លាក្នុងមួយឆ្នាំៗបានបញ្ចប់នៅឆ្នាំនេះ។


ការប្រកាសបន្ដគាំទ្រនេះ ផ្អែកទៅតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិកម្ពុជា ដែលចេញផ្សាយលើហ្វេសប៊ុកនៅថ្ងៃទី៥ ខែ កុម្ភៈ ឆ្នាំ២០២៣។
យ៉ាងណា កិច្ចសន្យាបន្ដផ្ដល់ជំនួយដល់មន្ទីរពេទ្យគន្ធបុប្ផានេះ បានធ្វើឡើងក្រោមកិច្ចជំនួបរវាងកម្ពុជា និងស្វីសលើកទី៣ កាលពីថ្ងៃទី៣ ខែកុម្ភៈ។ ក្រៅពីនេះ ស្វីសបានចូលរួមគាំទ្រដល់កម្មវិធីកិច្ចសហប្រតិបត្តិការថ្មីនៅក្នុងតំបន់មេគង្គឆ្នាំ២០២២-២០២៥ ផងដែរ។


រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោក ចែម វីឌ៉្យា បានលើកឡើងថា ជំនួយរបស់ប្រទេសស្វីស គឺជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដល់កុមារ និងស្ដ្រីកម្ពុជា។
ស្របពេលនៃការផ្ដល់ជំនួយជាបន្ដ ភាគីទាំងពីរបាន បានពិភាក្សាផ្ដោតលើវិស័យជាច្រើន នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន វិស័យសុខាភិបាល អភិបាលកិច្ច វិមជ្ឈការ កសិកម្ម សន្តិសុខអាហារ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការដោះមីន។ ជាងនេះទៀតថវិកានេះ ក៏សំដៅដល់ជំនួយអភិវឌ្ឍន៍ ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងអង្គការអន្តរជាតិ ដូចជា អង្គការសហប្រជាជាតិ និងកិច្ចសហប្រតិបត្តិការអាស៊ាន-ស៊្វីសផងដែរ។

សូមជម្រាបថា ប្រទេសទាំងពីរបានរៀបចំកម្មវិធីសម្ដែងរបាំវប្បធម៌នៅសាលចតុមុខ រាជធានីភ្នំពញ កាលពីថ្ងៃទី៣ ខែ កុម្ភៈ ឆ្នាំ២០២៣ ដូចគ្នា ដែលជាខួបទំនាក់ទំនងការទូត ៦០ ឆ្នាំ រវាងកម្ពុជា និងស្វីស៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x