en     km
en     km

យន្តហោះ​ហ្វឹកហ្វឺន​​ហ្វីលីពីនធ្លាក់​ស្លាប់​អាកាសយានិក​២​នាក់​

Share

 

ម៉ានីល៖ យោងតាមរ៉យទ័រ កងទ័ពអាកាសបាននិយាយថា អ្នកបើកយន្តហោះយោធាហ្វីលីពីនពីរនាក់បានស្លាប់នៅពេលយន្តហោះរបស់ពួកគេបានធ្លាក់ក្នុងអំឡុងពេលហោះហើរហ្វឹកហាត់កាលពីថ្ងៃពុធ ថ្ងៃទី២៥ មករា ២០២៣។​

កងទ័ពអាកាសហ្វីលីពីនបាននិយាយថា យន្តហោះ SF-260 TP Marchetti បានធ្លាក់ក្នុងវាលស្រែមួយក្នុងខេត្ត Bataan ភាគខាងលិចនៃរដ្ឋធានីម៉ានីល បន្ទាប់ពីការហោះហើរបាន40នាទី។ការស៊ើបអង្កេតពី មូលហេតុនៃឧបទ្ទវហេតុនេះកំពុងដំណើរ។

ប្រភពដដែលបានឱ្យដឹងថា អង្គភាពបានផ្អាកជាបណ្ដោះអាសន្ននូវយន្តហោះហ្វឹកហ្វឺន SF-260 TP។

យន្តហោះនេះបានប្រើក្នុងប្រទេសហ្វីលីពីនតាំងពីទសវត្សរ៍ឆ្នាំ 1970 ជាយន្តហោះប្រយុទ្ធវាយប្រហារស្រាលផងដែរ នៅទីក្រុង Marawi ភាគខាងត្បូង បន្ទាប់ពីពួកសកម្មប្រយុទ្ធដែលស្មោះត្រង់នឹងរដ្ឋអ៊ីស្លាម បានកាន់កាប់ក្នុងឆ្នាំ 2017។

ប្រទេសហ្វីលីពីនកំពុងដំណើរការធ្វើទំនើបកម្មឱ្យប្រសើរឡើងពាក់ព័ន្ធ​នឹង​យន្តហោះ​របស់​ខ្លួន ដែល​ភាគច្រើន​មាន​អាយុកាល​ចាស់​តាំងពី​សម័យ​សង្រ្គាម​វៀតណាម។នៅឆ្នាំ 2021 យន្តហោះយោធាដែលដឹកទាហាន 96 នាក់សម្រាប់ប្រតិបត្តិការប្រឆាំងការបះបោរបានធ្លាក់ ដោយបានសម្លាប់មនុស្ស 53 នាក់នៅក្នុងឧបទ្ទវហេតុយោធាដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជិត 3 ទសវត្សរ៍។

ប្រភព៖ Reuters ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image