en     km
en     km

សហភាព​ចលនា​កម្មករ​កម្ពុជា​នឹង​ជួបជុំ​គ្នា​បង្ហាញ​ក្តី​កង្វល់​នៅ​ទិវា​សិទ្ធ​មនុស្ស​អន្តរជាតិ​១០​ធ្នូ​

Share

​សហភាព​ចលនា​កម្មករ​កម្ពុជា​នឹង​ជួបជុំ​គ្នា​បង្ហាញ​ក្តី​កង្វល់​របស់​ខ្លួន​ នា​ឱកាស​ខួប​លើក​ទី​៦៧​ នៃ​ទិវា​សិទ្ធ​មនុស្ស​អន្តរជាតិ​ ១០​ធ្នូ​ ព្រឹ​ង​ថ្ងៃ​ទី​ ១០​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៥​ស្អែក​នេះ​។​

​បើ​យោង​តាម​សេចក្តីជូនដំណឹង​ចេញ​នៅ​ថ្ងៃ​ទី​ ០៩​ ខែធ្នូ​ ឆ្នាំ​ ២០១៥​នេះ​ សហភាព​ចលនា​កម្មករ​កម្ពុជា​ នឹង​ជួបជុំ​គ្នា​បង្ហាញ​ក្តី​កង្វល់​ ចំពោះ​ការ​រើសអើង​សិទ្ធិ​សេរីភាព​សហជីព​ និង​ដាក់​ញត្តិ​ទៅ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដើម្បី​ដោះស្រាយ​សំណើរ​របស់​ខ្លួន​មួយ​ចំនួន​។​

​បើ​តាម​សេចក្តីជូនដំណឹង​ដដែល​បាន​បញ្ជាក់​ថា​ ការ​ជួបជុំ​របស់​សហភាព​ចលនា​កម្មករ​កម្ពុជា​នេះ​ នឹង​មាន​សកម្មជន​សហជីព​តាម​បណ្តា​រោងចក្រ​នានា​ចូលរួម​ប្រមាណ​ ៥០០​នាក់​ ដែល​ការ​ជួបជុំ​នេះ​ប្រព្រឹត្ត​ទៅ​នៅ​ការិយាល័យ​កណ្តាល​សហភាព​ចលនា​កម្មករ​កម្ពុជា​ ដែល​មា​នទី​តាំងនៅ​ក្នុង​បុរី​ញូ​វ​ថោ​ន​ ភូមិ​ព្រៃ​ទា​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ​សែន​ជ័យ​ រាជធានី​ភ្នំពេញ​៕movement-worker-01

Share

ព័ត៌មានទាក់ទង

Image