en     km
en     km

សមាគមគ្រូបង្រៀនឯករាជ្យទទួលបានការអនុញ្ញាតពីក្រសួងមហាផ្ទៃធ្វើធម្មយាត្រាដើម្បីសីលធម៌សង្គម

Share

សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ហែធម្មយាត្រាពីភ្នំពេញទៅខេត្តពោធិ៍សាត់ នៅនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។

ការអនុញ្ញាតរបស់ក្រសួងមហាផ្ទៃ បានធ្វើឡើងក្រោយ លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានដាក់ពា្យស្នើសុំធ្វើធម្មយាត្រារបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យពីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។

ក្រសួងមហាផ្ទៃអនុញ្ញាតឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដង្ហែធម្មយាត្រាមានអ្នកចូលរួមប្រមាណ៥០នាក់ ចាប់ពីវេលាម៉ោង៧ និង៣០នាទីព្រឹក ដោយចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តពោធិ៍សាត់ ឆ្លងកាត់ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។

គួររម្លឹកថា បើតាមការបញ្ជាក់ពីលោកស្រី អ៊ុក ឆាយាវី ថា ការធ្វើធម្មយាត្រានេះជាការពញាក់ស្មារតីដល់ស្ថាប័នកំពូល ដោយសារបច្វុប្បន្ននេះ មានករណីវាយតប និងសម្លាប់ច្រើននៅក្នុងបណ្ដាញសង្គម ជាពិសេសរឿងប្រើពាក្យសម្ដីមិនពិរោះពិសារ មិនថាប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំមួយចំនួន។

ទោះជាយ៉ាងនេះក្តី ក្រសួងមហាផ្ទៃ ស្នើឱ្យប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ត្រូវធ្វើការសម្របសម្រួល និងសហការ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តពាក់ព័ន្ធ ដើម្បីកំណត់អំពីទីតាំងជួបជុំ តម្រាយផ្លូវធ្វើ ដំណើរឆ្លងកាត់ និងទីកន្លែងបញ្ចប់ការដង្ហែក្បួនធម្មយាត្រា ដើម្បីធានាបាននូវសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងត្រូវគោរព និងអនុវត្តនូវវិធានសុខាភិបាលដែលបានដាក់ចេញដោយអាជ្ញាធរមានសមត្ថកិច្ចក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនានាផងដែរ៕

 

Share

ព័ត៌មានទាក់ទង

Image