en     km
en     km

អាកាសធាតុត្រជាក់បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២៤នាក់នៅអាហ្វហ្គានីស្ថាន

Share

 

យោងតាម BBC បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស 124 នាក់បានស្លាប់ដោយ​សារអាកាសធាតុត្រជាក់ខ្លាំងនៅក្នុងប្រទេសអាហ្វហ្គានីស្ថានកាលពីពីរសប្តាហ៍មុន។អ្នកនាំពាក្យក្រសួងគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថា សត្វពាហនៈប្រហែល 70,000 ក្បាល(៧ម៉ឺន)ក៏បានងាប់ផងដែរនៅក្នុងរដូវរងារដែលត្រជាក់បំផុតមិនធ្លាប់មានក្នុងរយៈពេលមួយទសវត្សរ៍។

ទីភ្នាក់ងារផ្ដល់ជំនួយជាច្រើនបានផ្អាកប្រតិបត្តិការរបស់ខ្លួនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីក្រុមតាលីបង់បានហាមឃាត់ស្ត្រីអាហ្វហ្គានីស្ថានមិនឱ្យធ្វើការឱ្យអង្គការមិនមែនរដ្ឋាភិបាល។រដ្ឋ​មន្ត្រី​តាលីបង់​ម្នាក់​បាន​និយាយ​ថា ទោះ​បី​ជា​មាន​ការ​ស្លាប់បែបនេះ​ក៏​ដោយ ក៏​ការហាមឃាត់របស់ត្រុមតាលីបង់ដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចការមនុស្សធម៌កន្លងមកនេះ​នឹង​មិន​ត្រូវ​បាន​ផ្លាស់​ប្តូរ​នោះទេ។

រដ្ឋមន្ត្រីស្តីទីនៃក្រសួងគ្រប់គ្រងគ្រោះមហន្តរាយលោក Mullah Mohammad Abbas Akhund បានប្រាប់ BBC ថាតំបន់ជាច្រើននៃប្រទេសអាហ្វហ្គានីស្ថានឥឡូវនេះត្រូវបានកាត់ផ្តាច់ទាំងស្រុងដោយព្រិលទឹកកក។ ឧទ្ធម្ភាគចក្រយោធាត្រូវបានបញ្ជូនទៅជួយសង្គ្រោះ ប៉ុន្តែតំបន់ភ្នំភាគច្រើន មិនអាចចុះចតបានទេ។

រដ្ឋមន្ត្រីស្តីទីបាននិយាយថា ការព្យាករណ៍អាកាសធាតុសម្រាប់រយៈពេល 10 ថ្ងៃបន្ទាប់ បានបង្ហាញថា

សីតុណ្ហភាពនឹងធម្មតាវិញ។ ប៉ុន្តែលោកនៅតែព្រួយបារម្ភអំពីការកើនឡើងចំនួនអ្នកស្លាប់ និងសត្វចិញ្ចឹមរបស់ពួកគេ។លោកMullah Akhund បាននិយាយថា “ភាគច្រើននៃអ្នកបានបាត់បង់ជីវិតគឺដោយសារភាពត្រជាក់ខ្លាំងដូចជាអ្នកគង្វាលសត្វ ឬអ្នករស់នៅតាមតំបន់ជនបទ។ ពួកគេមិនមានលទ្ធភាពទទួលបានការថែទាំសុខភាពទេ” ។

“យើងព្រួយបារម្ភអំពីអ្នករស់នៅតំបន់ភ្នំ។ ផ្លូវឆ្លងកាត់ភ្នំភាគច្រើនត្រូវបានកាត់ផ្ដាច់ដោយសារតែព្រិលទឹកកក។ រថយន្តបានជាប់គាំងនៅទីនោះ ហើយអ្នកដំណើរបានស្លាប់ក្នុងសីតុណ្ហភាពត្រជាក់”។

ជាធម្មតារដូវរងាតែងតែធ្វើឱ្យប៉ះពាល់ជីវភាពពលរដ្ឋអាហ្វហ្គានីស្ថាននៅតំបន់ភ្នំ ប៉ុន្តែពេលនេះ អាកាសធាតុអាក្រក់បំផុតក្នុងរយៈពេលមួយទសវត្សរ៍។ការស្លាប់ប្រជាជនអាហ្វហ្គានីស្ថាននេះ ត្រូវបានគេមើលឃើញថាមកពីក្រុមតាលីបង់បានហាមឃាត់ស្រី្តមិនឱ្យចូលរួមក្នុងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើកិច្ចការមនុស្សធម៌។

ទោះយ៉ាងណារដ្ឋមន្ត្រីស្តីទីនៃក្រសួងគ្រប់គ្រងគ្រោះមហន្តរាយលោក Mullah Akhund បានប្រាប់ BBC ថា “មនុស្សប្រុសកំពុងធ្វើការជួយសង្គ្រោះជាមួយយើងហើយ​ យើងមិនត្រូវការស្ត្រីដើម្បីធ្វើការជាមួយយើងទេ។ បុរសមកពីគ្រប់គ្រួសារបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះរួចហើយ ដូច្នេះមិនចាំបាច់មានស្ត្រីទេ” ។មន្ត្រីទទួលបន្ទុកផ្ដល់ជំនួយ រួមទាំងអង្គការសហប្រជាជាតិ កំពុងព្យាយាមជាបន្ទាន់ ដើម្បីស្វែងរកមធ្យោបាយដើម្បីធ្វើការជុំវិញការហាមឃាត់ស្រី្តមិនឱ្យចូលធ្វើការនេះ។

ប្រភព៖ BBC ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣

 

Share

ព័ត៌មានទាក់ទង

Image