ទាហានអាមេរិកម្នាក់ដែលរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសអាហ្គានីស្ថានត្រូវបានគេរៀបចំដើម្បីទទួលយកនូវការព្យាបាលប្តូរលិង្គដំបូងគេបង្គស់នៅសហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន The New York Time ការវះកាត់សាកល្បងនឹងប្រព្រឹត្តិទៅក្នុងរយៈពេល១ឆ្នាំនៅសាលាពេទ្យ Johns Hopkins។
បន្ទាប់ពីម្ចាស់បានស្លាប់ លិង្គនេះក៏ត្រូវបានគេបរិច្ចាគ ទៅឲ្យទាហានដែលមិនបញ្ចេញឈ្មោះម្នាក់ក្នុងចំណោមទាហានចំនួន 1.367 ដែលរងការខូចខាតធ្ងន់ធ្ងរដល់ប្រដាប់ភេទរបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ាក់ឬអាហ្គានីស្ថានក្នុងចន្លោះឆ្នាំ 2001 និងឆ្នាំ 2013។
ក្រុមគ្រូពេទ្យវះកាត់ដឹកនាំដោយលោកវេជ្ជបណ្ឌិត W.P. Andrew Lee ជាប្រធានក្រុមវះកាត់នៅសាលាពេទ្យ Johns Hopkins ។ ក្រុមនេះនឹងចំណាយពេល 12 ម៉ោងក្នុងការតភ្ជាប់សរសៃចំនួនពីរទៅប្រាំមួយ ព្រមទាំងប្រាំមួយឬប្រាំពីរសរសៃវ៉ែន និងសរសៃឈាម។ ក្នុងដំណើរការវះកាត់នេះគេរំពឹងទុកថានឹងចំណាយថវិការប្រមណ $ 200,000 ទៅ $ 400,000។
ក្រុមគ្រូពេទ្យសង្ឃឹមថាទាហានដំបូងដែលវះកាត់ប្តូរលិង្គនេះនឹងអាចមានសមត្ថភាពនោមបានធម្មតា ហើយអាចរួមភេទបានបន្ទាប់ពីការវះកាត់ ២, ៣ ខែ។
គួរបញ្ជាក់ផងដែរថា ការប្តូរលិង្គដំបូងគេរបស់ពិភពលោកនេះត្រូវបានធ្វើឡើងនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងកាលពីឆ្នាំមុន។ ថ្មីៗនេះបុរសដែលបានវះកាត់នោះទើបតែមានកូនមួយ នេះបើតាមកាសែត The New York Times។
ប្រែសម្រួលដោយ៖ អ៊ុង គឹម អ៊ាន់ / ប្រភព៖ Elitedaily