en     km
en     km

កម្ពុជានឹងមានអាកាសធាតុចុះត្រជាក់កម្រិតមធ្យមចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែមករា

Share

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា អាកាសធាតុនៅកម្ពុជានឹងចុះត្រជាក់នៅប៉ុន្មានថ្ងៃខាងមុខនេះគឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ចុះផ្សាយនៅលើទំព័រហ្វេសប៊ុក។

ក្រសួងបន្តឱ្យដឹងថា ក្នុងអំឡុងសប្តាហ៍ទី ៤នៃខែមករានេះ កម្ពុជាបន្តទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ចិន និងខ្យល់មូសុងឦសាន្តបកក្នុងល្បឿនពីមធ្យមទៅខ្លាំង។

ស្ថានភាពបែបនេះនឹងធ្វឱ្យ តំបន់ទំនាបកណ្តាល មានអាកាសធាតុចុះត្រជាក់កម្រិតមធ្យម។ ចំណែកនៅតំបន់ខ្ពង់រាប អាចមានអាកាសធាតុចុះត្រជាក់កម្រិតមធ្យមទៅខ្លាំង ជាពិសេសខេត្តមណ្ឌលគិរី រតនៈគិរី ព្រះវិហារ និងឧត្តមានជ័យ មានសីតុណ្ហភាពអតិប្បរមានៅពេលព្រឹកនិងពេលយប់ អាចធ្លាក់ចុះមកនៅ១៥អង្សា ទៅ១៧អង្សា។ ដោយឡែកនៅតំបន់មាត់សមុទ្រនឹងអាចមានខ្យល់បកបោក លាយឡំនិងរលកសមុទ្រខ្ពស់។
ក្រសួងធនធានទឹក និងឧតុនិយម សូមប្រកាសឱ្យសាធារណជនបន្តការប្រុងប្រយ័ត្ន ចំពោះស្ថានភាពចុះត្រជាក់នេះ។

Share

ព័ត៌មានទាក់ទង

Image