en     km
en     km

ស្តី្រម្នាក់ត្រូវបានតែងតែជាគ្រូគង្វាលស្រ្តីដំបូងគេបង្អស់ក្នុងដែនដីព្រះយេស៊ូ

Share

បច្ចុប្បន្ន ស្រ្តីមួយចំនួនបានក្លាយជាអ្នកដឹកនាំក្រុមជំនុំនៅក្នុងផ្នែកជាច្រើននៃគ្រិស្តសាសនា។ ក៏ប៉ុន្តែ គ្រូគង្វាលជាស្រ្តីដឹកនាំសាសនានៅក្នុងដែនដីព្រះយេស៊ូ ទើបបានតែងតដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្រ្តកាលពីថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០២៣។

(ព័ត៌មាននេះរាយការណ៍ដោយ កញ្ញា កែវ សុជាតា)

បើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃច័ន្ទ ទី២៣ ខែមករានេះ បានរាយការណ៍ថា អ្នកស្រី Sally Azar ជនជាតិប៉ាឡេស្ទីនមកពីក្រុងយេរូសាឡឹម បានក្លាយជាគ្រូគង្វាលស្ត្រីដំបូងគេបង្អស់ ដែលត្រូវបានតែងតាំងនៅចំកណ្តាលទីក្រុងចាស់ក្នុងព្រះវិហារ Lutheran។ យ៉ាងណា កម្មវិធីនេះប្រព្រឹត្តទៅយ៉ាងអាធឹមអាធម ដោយមានអ្នកចូលរួមសាទររាប់រយនាក់។

អ្នកស្រី Azar បានថ្លែងប្រាប់សារព័ត៌មានថា គ្មានអ្វីដែលក្មេងស្រី និងស្ត្រីគ្រប់រូបមិនអាចធ្វើបាននោះទេ ផ្ទុយទៅវិញ វាអាចនឹងចំណាយពេលយូរ ប៉ុន្តែវាក្លាយជារឿងអស្ចារ្យមួយ ប្រសិនបើយើងប្តូរបាននូវកំណែទម្រង់ថ្មីមួយនៅក្នុងប្រទេសប៉ាឡេស្ទីន។យ៉ាងណាមិញ អ្នកស្រីនឹងទទួលភារកិច្ចជាច្រើនរួមទាំងការផ្តល់សេវាកម្ម និងការសិក្សាព្រះគម្ពីរនៅក្រុងយេរូសាឡឹម និងនៅ Beit Sahour ក្នុងតំបន់ West Bank ដែលគ្រប់គ្រងដោយក្រុមសាសនិកនិយាយភាសាអង់គ្លេស។គួរបញ្ជាក់ថា គ្រិស្តបរិស័ទមួយចំនួនមាននៅក្នុងទឹកដីប៉ាឡេស្ទីន អ៊ីស្រាអែល និងហ្ស៊កដានី។

ក៏ប៉ុន្តែគ្រិស្តបរិស័ទភាគច្រើននៅទីនេះបានបដិបត្តិនូវគ្រិស្តអូស្សូដក់ និងវិហារកាតូលិកឡាទីន ពោលគឺមិនអនុញ្ញាតឱ្យមានគ្រូគង្វាលសាសនាជាស្ត្រីនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ការតែងតាំងស្ត្រីកំពុងកើនឡើងជាបន្តបន្ទាប់នៅក្នុងព្រះវិហារប្រូតេស្តង់ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។តាមប្រភពដដែលបានឱ្យដឹងថា លោក Rev Dr Isaac ជាគ្រូគង្វាលមួយរូប បានសរសេរសៀវភៅជាភាសាអារ៉ាប់អំពីភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅក្នុងព្រះគម្ពីរ និងគាំទ្រដល់ការតែងតាំងស្ត្រីឱ្យក្លាយជាអ្នកដឹកនាំក្នុងសាសនា។ លោកបន្តថា សព្វថ្ងៃ យើងមិនរើសអើងអ្នកបម្រើជាស្ត្រី សាស្រ្តាចារ្យជាស្ត្រី អ្នកវះកាត់ជាស្រ្តី ក៏ប៉ុន្តែ យើងបែរជាគិតថា ស្រ្តីមិនអាចអាន ឬបង្រៀនព្រះគម្ពីរ និងគោរពប្រតិបត្តិសាសនាបានទៅវិញ៕

ប្រភព៖ BBC ចុះថ្ងៃច័ន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣

Share

Image
Image
Image