en     km
en     km

អ្នកស្រី Jacinda Ardern នឹងចុះចេញពីតំណែងជានាយករដ្ឋមន្ត្រីនូវែលសេឡង់នៅខែកុម្ភៈនេះ 

Share

 

កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីនូវែលសេឡង់ អ្នកស្រី Jacinda Ardern បានធ្វើសេចក្តីរាយការណ៍មួយថា អ្នកស្រីសម្រេចលាលែងពីតំណែងនាយករដ្ឋមន្ត្រីនូវែលសេឡង់របស់ខ្លួននៅដើមខែកុម្ភៈនេះ ហើយមិនឈរឈ្មោះបោះឆ្នោតឡើងវិញនោះទេ។ នេះបើយោងតាមសារព័ត៌មាន Reuters ដែលទើបនឹងចុះផ្សាយនៅថ្ងៃនេះ។

អ្នកស្រី Ardern និយាយលាយឡំដោយសម្ដីអួលដើមក​​ថា អ្នកស្រីបានស៊ូទ្រាំនឹងការ​លំបាកអស់​ពេលជាង ៥ ឆ្នាំ​កន្លះមកហើយ ​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី។ អ្នកស្រីបានបញ្ជាក់ចំៗថា មានតែអ្នកស្រីម្នាក់គត់ ដែលត្រូវចុះ​ចេញ​ពី​តំណែងនេះ។

គួរបញ្ជាក់ថា អ្នកស្រី Ardern នឹងចុះចេញពីតំណែងជានាយករដ្ឋមន្រ្តីត្រឹមថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ចំណែកឯការបោះឆ្នោតទូទៅនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។ ដោយឡែក ការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យនេះ ហើយប្រធាន​គណបក្សដែលឈ្នះឆ្នោតនោះ​នឹង​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រីនូវែលសេឡង់ថ្មីកាន់អំណាច​រហូត​ដល់​មានការ​បោះឆ្នោតទូទៅ។

យ៉ាងណាមិញ អ្នកស្រីក៏ត្រូវប្រជាពលរដ្ឋជាច្រើនចោទប្រកាន់ដូចជា បញ្ហាការចំណាយក្នុងជីវភាពប្រចាំថ្ងៃ របស់ពលរដ្ឋ ការភ័យខ្លាចពីបទល្មើសឧក្រិដ្ឋកម្ម និងបញ្ហាខកខានបោះឆ្នោតក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩។ អ្នកស្រុកជាមួយអ្នកស្រី Ardern បានប្រាប់សារព័ត៌មាន NZ Herald ថា អ្នកស្រី Ardern​ ចុះចេញពីតំណែងដោយខ្លួនឯង មុនពេលត្រូវគេបណ្តេញចេញ ជាពិសេសអ្នកស្រុករូបនេះបានបន្ទោសអ្នកស្រីដែលបណ្តោយឱ្យចំនួនបទល្មើសក្នុងប្រទេសកើនឡើង រួមទាំងបញ្ហាការចំណាយក្នុងជីវភាពប្រចាំ។

ដោយឡែក ប្រជាពលរដ្ឋមួយចំនួនយល់ថា អ្នកស្រីជានាយករដ្ឋមន្ត្រីស្រ្តីដ៏អស្ចារ្យបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនូវែលសេឡង់៕

Share

Image
Image
Image