ស្ថានទូតបារាំងនៅកម្ពុជាឲ្យដឹងថា ការស៊ើបអង្កេតលើការស្លាប់របស់គ្រួសារជនជាតិបារាំង លោកឡូរ៉ង់ វ៉ាលីយេ មានការរីកចម្រើនទៅមុខ ហើយត្រូវបានសន្និដ្ឋានជាផ្លូវការថា ការស្លាប់នោះជាអំពើឃាតកម្ម។
សេចក្ដីប្រកាសព័ត៌មានដដែលនេះឲ្យដឹងថា ការស្លាប់របស់គ្រួសារលោកឡូរ៉ង់ វ៉ាលីយេ ត្រូវបានសន្និដ្ឋានជាផ្លូវការថា ជាអំពើឃាតកម្ម ហើយចាប់ពីពេលនេះតទៅ ការស៊ើបអង្កេតនឹងផ្ដោតទៅលើបុគ្គលមួយចំនួន ដែលបានផ្ដល់ចម្លើយខុសៗគ្នាក្នុងពេលសាកសួរ។
សូមជម្រាបថា លោក ឡូរ៉ង់ វ៉ាលីយេ និងកូនៗទាំងបួននាក់របស់គាត់ ត្រូវបានគេប្រទះឃើញស្លាប់នៅឯខេត្តកំពង់ស្ពឺ កាលពីឆ្នាំ២០១២កន្លងមក៕