en     km
en     km

តៃវ៉ាន់​អនុញ្ញាត​ឱ្យ​ស្ត្រី​ចូល​ហ្វឹកហាត់​ជាកងទ័ពបម្រុង​​លើក​ដំបូង

Share

 

តៃប៉ិ៖ យោងតាម C N A យោធារបស់កោះតៃវ៉ាន់បានប្រកាសពីផែនការបញ្ចូលស្ត្រីក្នុងការហ្វឹកហ្វឺនជាកងទ័ពបម្រុងកាលពីថ្ងៃអង្គារ ទី១៧ មករា ២០២៣។នេះជាលើកដំបូងក្នុងឆ្នាំនេះ ខណៈដែលតៃវ៉ាន់ព្យាយាមពង្រឹងកងកម្លាំងរបស់ខ្លួនប្រឆាំងនឹងការគំរាមកំហែងពីប្រទេសចិន។

តៃវ៉ាន់ជាដែនដីស្វ័យយ័ត្នដែលគ្របគ្របតាមបែបប្រជាធិបតេយ្យ កំពុងស្ថិតនៅក្រោមការភ័យខ្លាចឥតឈប់ឈរពីការលុកលុយរបស់ចិន ខណៈដែលទីក្រុងប៉េកាំងអះអាងថាកោះនេះជាផ្នែកមួយនៃទឹកដីរបស់ខ្លួននឹងត្រូវដណ្ដើមកាន់កាប់ដោយកម្លាំងនៅថ្ងៃណាមួយប្រសិនបើចាំបាច់។ការគំរាមកំហែងពីសំណាក់ប្រទេសចិនកាន់តែខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ម្យ៉ាងទៀតការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​បាន​​​ធ្វើឱ្យតៃវ៉ាន់មានការព្រួយបារម្ភកាន់តែខ្លាំងដែលថាទីក្រុងប៉េកាំងអាចនឹងធ្វើមកលើតៃវ៉ាន់ដូចរុស្ស៉ីលុកលុយលើអុយក្រែន។

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា ខ្លួននឹងអនុញ្ញាតឱ្យទាហានស្ត្រីប្រហែល 200 នាក់ ចូលរៀនក្នុងវគ្គបណ្តុះបណ្តាលកងទ័ពបម្រុងដោយស្ម័គ្រចិត្តចាប់ពីត្រីមាសទីពីរនៃឆ្នាំនេះ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនកម្លាំងទ័ពបម្រុងរបស់តៃវ៉ាន់។

ឧត្តមសេនីយតៃវ៉ាន់ Yu Wen-cheng មកពីអង្គភាពប្រមូលកងទ័ពបាននិយាយថា “នេះគឺជាឆ្នាំដំបូងដែលបានបញ្ចូលស្ត្រីទៅក្នុងការបណ្តុះបណ្តាលកងទ័ពបម្រុង។ដូច្នេះនៅឆ្នាំនេះនឹងក្លាយជាឆ្នាំសាកល្បង” ។យើង​នឹង​រៀបចំ​ផែនការ​​បណ្តុះបណ្តាល​ទៅតាម​ចំនួន​បេក្ខជន​។​លោកបានប្រាប់អ្នកយកព័ត៌មានថា កម្មវិធីកងទ័ពស្ម័គ្រចិត្តនេះមានគោលបំណង “ពង្រឹងប្រសិទ្ធភាពនៃការហ្វឹកហ្វឺនកងទ័ពបម្រុងឡើងវិញក្នុងជំនាញប្រយុទ្ធ ដើម្បីជួយកែលម្អសមត្ថភាពប្រយុទ្ធរបស់កងទ័ពបម្រុង” ។

បច្ចុប្បន្ននេះ មានតែបុរសជនជាតិតៃវ៉ាន់ប៉ុណ្ណោះដែលត្រូវបំពេញកាតព្វកិច្ចយោធា និងហ្វឹកហ្វឺនជាទ័ពបម្រុង ទោះបីជាស្ត្រីអាចស្ម័គ្រចិត្តបម្រើក្នុងជួរកងទ័ពក៏ដោយ។

អ្នកវិភាគខាងយោធាជាច្រើនបានជំរុញតៃវ៉ាន់ឱ្យបង្កើនទ័ពបំរុងបន្ថែមទៀត និងរៀបចំប្រជាជនស៊ីវិលសម្រាប់ការការពារជាតិ រួមទាំងអនុញ្ញាតឱ្យស្ត្រីបន្ថែមទៀតចូលរួមហ្វឹកហាត់ក្នុងជួរកងទ័ព។

ប្រភព៖ C N A ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២៣

Share

ព័ត៌មានទាក់ទង

Image