en     km
en     km

អាកាសយានដ្ឋានអន្ដរជាតិកោះរ៉ុងគ្រោងសាងសង់ក្នុងទំហំទឹកប្រាក់៣០០លានដុល្លារ

Share

អាកាសយានដ្ឋានអន្ដរជាតិអេកូទេសចរណ៍កោះរ៉ុង គ្រោងសាងសង់ក្រោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ្ញ៉ា គិត ម៉េង បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងនិងទទួលស្គាល់ផែនការមេ លើគម្រោងសាងសង់អាកាសយានដ្ឋានអេកកូទេសចរណ៍កោះរ៉ុង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។


ផ្អែកតាមសេចក្ដីប្រកាសព័ត៌មានរួមបានឱ្យដឹងថា អាកាសយានដ្ឋានអន្ដរជាតិលើដីកោះមួយនេះ គ្រោងចំណាយថវិការ ៣០០លានដុល្លាអាមេរិកនិងមានរយៈពេលសាងសង់ ៥ ឆ្នាំ។
កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ ក្រុមហ៊ុន រ៉ូយ៉ាល់ បានចុះហត្ថលេខាជួលកោះរ៉ុង ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍ជាតិ ដែលជាភាគីតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម រមណីយដ្ឋានទេសចរធម្មជាតិ រួមទាំងហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន។


កាលពីឆ្នាំ២០២០កន្លងទៅ ក្រុមហ៊ុនឯកជនមួយនេះ ក៏បានសាងសង់ផ្លូវបេតុងប្រវែង ៧០គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុផងដែរ។ អភិបាលខេត្តព្រះសីហនុបានចាត់ទុកផ្លូវនោះ បានផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋផង និងភ្ញៀវទេសចរដែលមកម្សាន្តនៅកោះរ៉ុង៕

Share

ព័ត៌មានទាក់ទង

Image