en     km
en     km

ប៉ូលិស​ថៃ១៥​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​បន្ទាប់​ពី​​ជន​សង្ស័យ​រត់​រួច

Share

 

បាងកក៖ ប៉ូលីសថៃបាននិយាយកាលពីថ្ងៃចន្ទទី១៦ មករា២០២៣ថា មន្ត្រីថៃ១៥ នាក់ត្រូវបានចោទប្រកាន់ពីបទពុករលួយ បន្ទាប់ពីជនសង្ស័យជនជាតិចិនពីរនាក់បានរត់រួចពីការឆ្មក់ចាប់ករណីក្លែងបន្លំលិខិតឆ្លងដែន។​

ករណី​នេះ​កើត​ឡើង​ខណៈ​ដែល​ការ​ព្រួយ​បារម្ភ​ក្នុង​ប្រទេស​ថៃ​នូវ​អ្វី​ដែល​ហៅ​ថា “អាជីវកម្ម​​ប្រផេះ” ដែល​ជា​ប្រតិបត្តិការ​ខុស​ច្បាប់​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន។ប៉ូលីសបានឆ្មក់ចូលអតីតស្ថានកុងស៊ុលនៃកោះ Nauru នៅទីក្រុងបាងកក កាលពីចុងខែមុន បន្ទាប់ពីមានការចោទប្រកាន់ថា មានពលរដ្ឋចិនស្នាក់នៅខុសច្បាប់នៅទីនោះ។

អគ្គស្នងការរងនគរបាលជាតិថៃ លោក Surachet Hakpal បាននិយាយថា ប៉ូលិសថៃបានរកឃើញបុរសជនជាតិចិនពីរនាក់ ដែលទាំងពីរនាក់នោះមន្រ្តីក្រុងប៉េកាំងកំពុងតាមចាប់ខ្លួនដែរដោយសារបានក្លែងបន្លំលិខិតឆ្លងដែន។ប៉ុន្តែ​អ្នក​ជនជាតិចិនទាំង​ពីរ​នាក់បាន​រត់​គេច​ខ្លួន​បាត់ ដោយ​លោក​បាន​ប្រាប់​អ្នក​យក​ព័ត៌មានថា​មាន​ការ​ឃុបឃិត​ពី​មន្ត្រី​ប៉លិសថៃ៥​នាក់​មក​ពី​នាយកដ្ឋាន​ស៊ើបអង្កេត​ពិសេស ព្រម​ទាំង​មន្ត្រី​ប៉ូលិស​៩​នាក់ទៀតរួមទាំង​ពល​ទាហាន​ម្នាក់ផង។

លោក Surachet បាន​និយាយ​ថា មន្ត្រី​រួម​ជាមួយ​អ្នក​បកប្រែ​ភាសាចិនបាន​ទទួល​ប្រាក់​សំណូក​ចំនួន ១០ លាន​បាតឬប្រហែល ២៤ម៉ឺន៥ពាន់ដុល្លារ​អាមេរិក)ពី​ជនសង្ស័យ​ទាំង២នាក់​។លោក Surachet បាន​និយាយ​ថា ករណី​នេះ​បាន​បែកធ្លាយនៅ​ពេល​អ្នក​បកប្រែ​បាន​សារភាព​បន្ទាប់​ពី​ត្រូវ​បាន​ចាប់ខ្លួនដោយ​​ព្យាយាមរត់​ភៀស​ខ្លួន​ទៅ​ប្រទេស​ម៉ាឡេស៊ី។របាយការណ៍ផ្លូវការបាននិយាយថា ប្រាក់ប្រហែល 2.5 លានបាតត្រូវបានរឹបអូសក្នុងអំឡុងពេលវាយឆ្មក់ ប៉ុន្តែវីដេអូនៅក្នុងHard Disk ដែលបានរកឃើញបានបញ្ជាក់ដោយអ្នកបកប្រែបង្ហាញថាមានប្រាក់ប្រហែល 8 លានបាត។

លោក Surachet បាន​ប្រាប់​សន្និសីទ​កាសែត​ថា​៖ «​ពួកគេ​បាន​ប្រាប់​ជនជាតិ​ចិន​ថា​វា​មិន​គ្រប់គ្រាន់​ទេ ហើយ​បាន​សុំ​ប្រាក់​បួន​លាន​បាត​ទៀត​»​។

ប្រភព៖ C N A ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២៣

Share

Image
Image
Image