ភ្នំពេញ៖ ខេត្តចំនួន ៣ ក្នុងនោះចំណាត់លេខមួយ គឺខេត្តបាត់ដំបង លេខពីរខេត្ត ព្រះសីហនុ និងលេខបី ខេត្តសៀមរាប បានទទួលជ័យលាភីទីក្រុងដែលរៀបចំពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២២ ពីគណៈកម្មាធិការជាតិវាយតម្លែទីក្រុងស្អាត និងក្រសួងទេសចរណ៍។
ផ្អែកតាមគណៈកម្មធិការជាតិវាយតម្លៃទីក្រុងស្អាត បានឱ្យដឹងថា ការវាយតម្លៃជ័យលាភីខេត្តទាំង៣នេះ ធ្វើឡើងតាមរយៈការបោះឆ្នោតគាំទ្រពីសាធារណជន អំឡុងពេលម៉ោង៥ល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដល់ម៉ោង៥ល្ងាច ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។
យ៉ាងណា ក្រសួងទេសចរណ៍បញ្ជាក់ថា ពិធីប្រគល់រង្វាន់ដល់ខេត្តទាំង៣ នឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ២០២៣ខាងមុខ ក្នុងទិវាជាតិទីក្រុងស្អាត។
សូមរម្លឹកថា ការរៀបចំពិធីចូលឆ្នាំសកល ឆ្នាំ ២០២៣នេះ ខេត្តបាត់ដំបងទទួលបានទេសចរជាង ១៥ ម៉ឺនាក់ ខេត្តព្រះសីហនុមានជាង ៣៣ម៉ឺននាក់ និងខេត្តសៀមរាបមានទេសចរជាង ៣៣ម៉ឺននាក់ដូចគ្នា។
ដោយឡែកទាំងភ្ញៀវទេសចរជាតិ និងអន្ដរជាតិចេញដើរកំសាន្តក្នុងអំឡុងចូលឆ្នាំសកលទូទាំងប្រទេស មានចំនួនជាង២លាននាក់។ នេះបើយោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍៕