en     km
en     km

លោកហ្សាលេនស្គីអះអាងថា កងកម្លាំងអ៊ុយក្រែនកំពុងកាន់កាប់ទីតាំង Soledar

Share

 

ប្រធានាធិបតី Volodymyr Zelenskiy បាននិយាយនៅក្នុងសុន្ទរកថាជាវីដេអូមួយកាលពីថ្ងៃព្រហស្បតិ៍ទី 12 ខែមករា ២០២៣ ថា កងកម្លាំងអ៊ុយក្រែនភាគខាងកើតកំពុងកាន់កាប់ទីតាំងទីក្រុង Soledar និងធ្វើឱ្យមានការខាតបង់យ៉ាងធំសម្រាប់កងទ័ពរុស្ស៊ី។

មន្ត្រីដែលតែងតាំអដោយរុស្ស៊ីនៅក្នុងតំបន់ Donetsk បាននិយាយថា “ក្រុមប្រយុទ្ធតូចៗ” នៅតែមាននៅក្នុងទីក្រុងSoledar នៅឡើយ។លោកបានអះអាងថាទីក្រុង Soledar មិនទាន់ត្រូវបានកាន់កាប់ដោយកងកម្លាំងអុយក្រែនទាំងស្រុងនៅឡើយ។

លោកZelenskiy បានថ្លែងអំណរគុណដល់អង្គភាពកងទ័ពអ៊ុយក្រែនចំនួនពីរកងនៅទីក្រុង Soledar ដែលគាត់បាននិយាយថា “កំពុងកាន់កាប់ទីតាំងរបស់ពួកគេ និងធ្វើឱ្យមានការខាតបង់យ៉ាងធំចំពោះសត្រូវ” ។ លោកZelenskiy ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទេ។

លោក Zelenskiy ក៏បាននិយាយផងដែរថា គាត់បានជួបមេបញ្ជាការជាន់ខ្ពស់អ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ទី១២ មករា ២០២៣ ហើយបានវិភាគលម្អិតអំពីអ្វីដែលត្រូវការការពង្រឹងបន្ថែមទៀតនៅក្នុងការប្រយុទ្ធនៅទីក្រុង Soledar និងទីក្រុងនៅក្បែរនោះ និងអ្វីដែលគួរធ្វើបន្ថែមទៀតនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។

លោកបានបន្តថា៖ «យើងក៏បានពិភាក្សាអំពីការផ្គត់ផ្គង់អាវុធ និងគ្រាប់រំសេវដល់កងទ័ព និងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធជាមួយដៃគូរបស់យើង»។

សូមបញ្ជាក់ផងដែរថាទីក្រុង Soledar ដែលគេស្គាល់ថា Karlo-Libknekhtovsk  ដែលមានទីតាំងនៅក្នុងតំបន់ Donetsk Oblast នៃប្រទេសអ៊ុយក្រែន។ ទីក្រុងនេះស្ថិតនៅចម្ងាយ 18 គីឡូម៉ែត្រ ពីទីក្រុងBakhmut ដែលមានប្រជាជនរស់នៅជាងមួយម៉ឺននាក់គិតត្រឹមខែខែមករា ឆ្នាំ 2022។

ប្រភព៖ Reuters ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image