en     km
en     km

មនុស្ស៦​នាក់រងរបួស​ក្នុងការ​វាយ​ប្រហារ​ដោយ​កាំបិត​នៅ​ស្ថានីយ​រថភ្លើងនៅ​ក្រុង​ប៉ារីស

Share

 

ប៉ារីស៖ អាជ្ញាធរបារាំងបាននិយាយថា បុរសម្នាក់បានប្រើកាំបិតចាក់មនុស្ស៦នាក់ឱ្យរងរបួស នៅស្ថានីយ៍រថភ្លើង Gare du Nord ក្នុងទីក្រុងប៉ារីស កាលពីព្រឹកថ្ងៃពុធ ទី១១ ខែមករា ក្នុងនោះមានម្នាក់រងរបួសធ្ងន់ធ្ងរ។​

ប៉ូលិសបាននិយាយថា អ្នកវាយប្រហារត្រូវបានបាញ់ជាច្រើនគ្រាប់ដោយប៉ូលិស ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមានរបួសធ្ងន់ធ្ងរ។ កងកម្លាំងប៉ូលិស​បាន​បន្ថែម​ថា មូលហេតុដែលនាំឱ្យ​បុរស​នោះប្រព្រឹត្តអំពើឃោរឃៅបែបនេះ​មិន​ទាន់​ដឹងច្បាស់​​ភ្លាមៗ​ទេ។

ប្រភព​ពី​ប៉ូលិស​ម្នាក់​បាន​និយាយ​ថា មន្ត្រី​ប៉ូលិស​ដែល​បាន​បាញ់​ជនដៃដល់​នោះ​គឺ​មិន​ស្ថិតនៅក្នុងម៉ោងបំពេញភារកិច្ចទេ។រដ្ឋមន្ត្រីមហាផ្ទៃ Gerald Darmanin បានសរសេរនៅលើ Twitter ថា ” មានមនុស្សជាច្រើននាក់បានរងរបួសនៅព្រឹកនេះនៅ Gare du Nord” ។”ជនដៃដល់ត្រូវបានបង្រ្កាបយ៉ាងឆាប់រហ័ស។ អរគុណប៉ូលីសសម្រាប់ការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងក្លាហានរបស់ពួកគេ”។

ឧបទ្ទវហេតុនេះបានធ្វើឱ្យមានការពន្យាពេលនៃជើងរថភ្លើងនៅស្ថានីយ៍នៅពេលព្រឹកព្រលឹម នេះបើយោងតាមក្រុមប្រឹក្សាភិបាលនៃប្រតិបត្តិករផ្លូវដែក SNCF ។ស្ថានីយ៍រថភ្លើងនេះគឺផ្លូវមួយដ៏មមាញឹកបំផុតនៅអឺរ៉ុប និងជាផ្លូវដែកតភ្ជាប់ដ៏សំខាន់រវាងទីក្រុងប៉ារីស ទីក្រុងឡុងដ៍ និងភាគខាងជើងនៃទ្វីបអឺរ៉ុប។

វិទ្យុ franceinfo បានផ្សាយដកស្រង់ពីប្រតិបត្តិករផ្លូវដែក SNCF បាននិយាយថា រថភ្លើងកំពុងដំណើរការជាធម្មតា។ប្រទេស​បារាំង​នៅតែ​ស្ថិត​ក្នុង​ស្ថានភាព​នៃ​ការប្រុង​ប្រយ័ត្ន​ផ្នែក​សន្តិសុខ​បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​ដ៏​សាហាវ​ដោយ​ពួក​រ៉ាឌីកាល់​អ៊ីស្លាម​ចាប់​តាំង​ពី​ឆ្នាំ ២០១៥។

ប្រភព៖ C N A ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២៣

Share

Image
Image
Image