ភ្នំពេញ៖ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ឲ្យដឹងថា កម្ពុជានឹងមានភ្លៀងធ្លាក់ខ្សោយដោយអន្លើៗ នៅប៉ុន្មានថ្ងៃខាងមុខនេះ គឺចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ចុះផ្សាយនៅលើទំព័រហ្វេសប៊ុក។
យោងតាមសេចក្តីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាសបានឱ្យដឹងទៀតថា ចាប់ពីថ្ងៃទី១០ដល់ទី១៧ ខែមករា កម្ពុជាទទួលរងឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ចិន និងខ្យល់មូសុងឦសាន្តក្នុងកម្រិតខ្សោយទៅមធ្យម។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ តំបន់ខ្ពង់រាបអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយម ខណៈធាតុអាកាសចុះត្រជាក់ក្នុងកម្រិតខ្សោយនៅពេលព្រឹកមិញនេះ។ ចំណែកនៅតំបន់ទំនាបកណ្តាល និង តំបន់មាត់សមុទ្រវិញ នឹងមានភ្លៀង ធ្លាក់ក្នុងកម្រិតខ្សោយផងដែរ។
ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសឱ្យសាធារណជនបន្តការប្រុងប្រយ័ត្ន ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានជាយថាហេតុ។