en     km
en     km

លោក​ Donald​ Trump​ ហាម​មិន​ឱ្យ​ជន​មូ​ស្លី​ម​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក​

Share

លោក Donald Trump
លោក Donald Trump

សហរដ្ឋអាមេរិក៖  ​កាលពី​ថ្ងៃ​ចន្ទ​ បេក្ខភាព​ប្រធានាធិបតី​ជួរ​មុខ​មក​ពី​គណបក្ស​សាធារណរដ្ឋ​របស់​សហរដ្ឋ​​អា​មេ​រិ​ក​
លោក​ ដូ​ណា​ល​ ត្រាំ​ (Donald​ Trump)​ បាន​សុំ​ឱ្យ​មានការ​រារាំង​មិន​ឲ្យ​ជន​មូ​ស្លី​ម​ចូល​មក​កាន់​សហរដ្ឋអាមេរិក​។​

​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​បានឱ្យ​ដឹង​ថា​៖​ «​លោក​ Donald​ J.​ Trump​ គឺ​កំពុង​អំពាវនាវ​ឱ្យ​មានការ​បញ្ឈប់​ទាំងស្រុង​នូវ​ការ​ចូល​មក​របស់​ជន​មូ​ស្លី​ម​មក​កាន់​សហរដ្ឋអាមេរិក​ រហូត​ដល់​អ្នកតំណាង​របស់​ប្រទេស​នេះ​ អាច​រក​ឃើញ​ថា​វា​កំពុង​តែ​មានរឿង​អ្វី​កើតឡើង​សិន​»​។​

​លោក​ Trump​ ដែល​ពី​មុន​មក​បាន​សុំ​ឱ្យ​មានការ​ឃ្លាំមើល​ ប្រឆាំង​នឹង​វិហារ​អ៊ី​ស្លា​ម​ ហើយ​បាន​និយាយ​ថា​ គាត់​បាន​បើក​ឱ្យ​មានការ​បង្កើត​ប្រព័ន្ធ​ទិន្នន័យ​សម្រាប់​ជន​មូ​ស្លី​ម​ដែល​កំពុង​រស់នៅ​សហរដ្ឋអាមេរិក​ ហើយ​ឱ្យ​មានការ​អំពាវនាវ​ដ៏​ចម្រូងចម្រាស​ចុង​ក្រោយ​របស់​គាត់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​។​ សារ​របស់​គាត់​បាន​មក​ដល់​ចំ​ពេល​ដែល​គេ​រំឭក​ពី​ការ​បាញ់​សម្លាប់​យ៉ាងធ្ងន់ធ្ងរ​មូ​យ​នៅ​ San​ Bernardino​ រដ្ឋ​ Calofornia​ ដោយ​ជនសង្ស័យ​ដែល​គាំទ្រ​ដល់​ពួក​ ISIS​ និង​នៅ​មួយ​ថ្ងៃ​បន្ទាប់​ពី​ប្រធានាធិបតី​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ ស្នើ​សុំ​ឱ្យ​ប្រទេស​នេះ​ កុំ​ប្រឆាំង​នឹង​ក្រុម​ដទៃ​ទៀត​ ចំពោះ​ការ​ភ័យ​ខ្លាច​។​

​មតិយោបល់​របស់​លោក​ Trump​ គឺ​ទំនង​អាច​ជា​ការ​ប្រកួតប្រជែង​របស់​បេក្ខភាព​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ​ ដែល​បង្ខំ​អ្នកប្រឆាំង​របស់​លោក​ឱ្យ​តែងតាំង​ និង​ដើម្បី​ការ​ជជែក​ពិភាក្សា​ថា​តើ​វា​គួរតែ​មានការ​ធ្វើតេស្ត​ពី​សាសនា​ក្នុង​ការ​ចូល​ទៅ​កាន់​សហរដ្ឋអាមេរិក​ឬទេ​។​

​ប៉ុន្តែ​សំណើ​របស់​គាត់​ ក៏​ត្រូវ​នឹង​អ្វី​ដែល​អ្នកគាំទ្រ​របស់​គាត់​ជា​ច្រើន​អ្នក​ចង់បាន​ ដែល​បាន​បង្ហាញ​ពី​ការ​យល់​ស្រប​តាម​រយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ ក៏​ដូច​ជា​នៅ​ឯការ​ប្រមូលផ្ដុំ​របស់​គាត់​កាលពី​យប់​ថ្ងៃ​ចន្ទ​ដែរ​៕

ប្រែ​សម្រួល​ដោយ​៖​ សេង​ វិបុល​ /​ ប្រភព​៖​ CNN​ News

Share

Image
Image
Image