loader

ចិនខឹងនឹងអាមេរិកបើកនាវាកាត់ច្រកសមុទ្រតៃវ៉ាន់

 

 

នាវាចម្បាំងមួយគ្រឿងរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍​ ទី៥ ខែមករាន ២០២៣  ដើម្បីត្រួតពិនិត្យផ្លូវទឹកតាមទម្លាប់ ក៏ប៉ុន្តែបានធ្វើឱ្យភាគីប្រទេសចិនខឹងសម្បារជាខ្លាំង។

(ព័ត៌មាននេះរាយការណ៍ដោយកញ្ញា​ កែវ សុជាតា)

បើយោងតាមសារព័ត៌មាន Reuters បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នាវាចម្បាំងអាមេរិក ជាពិសេសនាវាមួយចំនួនរបស់ប្រទេសជាសម្ព័ន្ធមិត្តសហរដ្ឋអាមរិកមានដូចជា អង់គ្លេស និងកាណាដា បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ សកម្មភាពនេះ ហាក់ធ្វើឱ្យប្រទេសចិនមានប្រតិកម្ម និងខឹងជាខ្លាំង ថែមទាំងចោទសហរដ្ឋអាមេរិកថា កំពុងជំរុញឱ្យតៃវ៉ាន់ក្រោកឈរប្រឆាំងនឹងចិនដីគោក។

យោធាអាមេរិកម្នាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការមួយថា នាវាចម្បាំងមួយគ្រឿងនេះមានឈ្មោះថា Chung-Hoon ជានាវាចម្បាំងផ្ទុកអាវុធមីស៊ីល។លោកថាការបើកនាវានេះគឺមានគោលបំណងចង់បង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ឱ្យមាននូវឯករាជ្យភាពនៅឥណ្ឌូប៉ាស៊ីហ្វិក។

ដោយឡែក លោក Liu Pengyu អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ប្រទេសចិនបានប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះចំណាត់ការនេះ ហើយបានជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ជាបន្ទាន់នូវការបង្កបញ្ហា បង្កើនភាពតានតឹង និងធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។

លោក Pengyu បានបញ្ជាក់បន្ថែមថា ពួកលោកតែងតែឃើញមាននាវាចម្បាំងរបស់សហរដ្ឋអាមេរិកបរកាត់ផ្ទៃទឹក ក្នុងគោលបំណងអនុវត្តសេរីភាពនៃការធ្វើនាវាចរណ៍ ក៏ប៉ុន្តែវាមិនបានធ្វើឱ្យតំបន់មានសេរីភាព និងឯករាជ្យភាពនោះទេ។

យ៉ាងណាមិញ លោកបន្តថា ប្រទេសចិននឹងត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង ហើយបន្តការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន។

សូមបញ្ជាក់ថា ច្រកសមុទ្រតៃវ៉ាន់នេះ គឺជាប្រភពនៃភាពតានតឹងផ្នែកយោធា ចាប់តាំងពីរដ្ឋាភិបាលសាធារណរដ្ឋចិនគឺចិនតៃវ៉ាន់សព្វថ្ងៃបានចាញ់សង្គ្រាមស៊ីវិលជាមួយពួកកុម្មុយនិស្ត និងបានភៀសខ្លួនទៅកាន់កោះតៃវ៉ាន់ក្នុងឆ្នាំ១៩៤៩មកម្ល៉េះ។ សហរដ្ឋអាមេរិកមិនមានទំនាក់ទំនងការទូតជាផ្លូវការជាមួយនឹងកោះតៃវ៉ាន់នោះទេ ក៏ប៉ុន្តែមានច្បាប់ដែលចែងឱ្យសហរដ្ឋអាមេរិកផ្តល់ជាជំនួយនិងមធ្យោបាយដើម្បីឱ្យកោះតៃវ៉ាន់អាចការពារខ្លួនឯងបាន៕

ប្រភព៖ Reuters ថ្ងៃសុក្រ ទី៦ ខែមករា ឆ្នាំ២០២២

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ស្ត្រីកែភេទមិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកសម្រាប់ផ្នែកកីឡានារី

ប្រធានកីឡាពិភពលោកបានរាយការណ៍ថា កីឡាពិភពលោកដាក[...]

មេដឹកនាំសភាឥណ្ឌាRahul Gandhiត្រូវបានកាត់ទោសឱ្យជាប់គុកពីបទចោទថាត្រកូល Modi ជា “ចោរ”

  មេដឹកនាំបក្សប្រឆាំងឥណ្ឌាលោក Rahul Gand[...]

ក្រសួងការពារជាតិតៃវ៉ាន់ត្រៀមទប់ទល់នឹងចិន ខណៈប្រធានាធិបតីតៃវ៉ាន់កំពុងនៅក្រៅស្រុក

ក្រសួងការពារជាតិតៃវ៉ាន់បានរាយការណ៍ថា ក្រសួងកំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x