loader

គុយបាអនុញ្ញាតឱ្យស្រ្តីមានសិទ្ធិចូលរួមប្រកួតប្រដាល់

មន្ត្រីគុយបាបានថ្លែងប្រាប់នៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង Havana ថា បន្ទាប់ពីបានបិទសិទ្ធិសេរីភាពរបស់ស្រ្តី ក្នុងការចូលរួមប្រកួតប្រជែងកីឡាប្រដាល់អស់ជាងមួយទសវត្សរួចមក ពេលនេះ ស្រ្តីគ្រប់រូបអាចមានឱកាសសារជាថ្មី ដើម្បីស្តារមុខមាត់ស្រ្តីគុយបានៅលើឆាកអន្តរជាតិតាមរយៈការប្រកួតកីឡាប្រដាល់បាន។

(ព័ត៌មាននេះរាយការណ៍ដោយកញ្ញា កែវ សុជាតា)
បើយោងតាមគេហទំព័រ The World បានឱ្យដឹងថា ការហាមប្រាមស្រ្តីមិនឱ្យចូលរួមប្រកួតប្រជែងកីឡាប្រដាល់នៅក្នុងប្រទេសគុយបានេះ គឺដាក់ឱ្យអនុម័តតាំងពីអាណត្តិរបស់អតីតប្រធានាធិបតីគុយបា លោក Fidel Castro មកម្ល៉េះ។ ដោយឡែក កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ លោក Ariel Saínz អនុប្រធានវិទ្យាស្ថានកីឡាគុយបា បានសម្រេចអនុញ្ញាតឱ្យមានកីឡាការិនីក្នុងផ្នែកកីឡាប្រដាល់នៅក្នុងប្រទេសគុយបាបាន។
រីឯគេហទំព័រ Africa News បានចុះផ្សាយថា នៅពាក់កណ្តាលខែធ្នូនេះ នឹងមានស្រ្តីជាង ៤២ នាក់មកប្រកួតកីឡាប្រដាល់ផ្នែកនារី ដើម្បីជំរុះយកកីឡារិនីត្រឹមចំនួន ១២ នាក់ ដើម្បីបង្កើតជាក្រុមប្រដាល់ស្រ្តីដំបូងគេបង្អស់របស់ប្រទេសគុយបា។ ជាពិសេសពួកគេទាំងនេះ នឹងត្រូវទៅប្រកួតបន្តនៅក្រៅប្រទេសដែលមានដូចជា អាមេរិកកណ្តាល មុនបោះជំហានឆ្ពោះទៅប្រកួតនៅកីឡាអូឡាំពិកក្នុងឆ្នាំ២០២៤ ដែលប្រព្រឹត្តនេះប្រព្រឹត្តិទៅនៅទីក្រុងប៉ារីសប្រទេសបារាំងផងដែរ។


គួរបញ្ជាក់ថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ តែងតែផ្តល់សិទ្ធិសេរីភាពយ៉ាងពេញលេញសម្រាប់ស្ត្រីភេទក្នុងការចូលរួមប្រកួតកីឡាប្រដាល់នេះ ហើយប្រជាពលរដ្ឋគុយបាសង្ឃឹមយ៉ាងមុតមាំថា រដ្ឋាភិបាលនឹងប្រកាសឱ្យស្រ្តីគុយបាបានចូលរួមដូចគ្នា។ តែផ្ទុយទៅវិញ រដ្ឋាភិបាលគុយបាមិនដែលប្រកាសឱ្យមានស្រ្តីអាចចូលរួមប្រកួតកីឡានេះនោះទេ។
យោងតាមសារព័ត៌មាន BBC បានរាយការណ៍ថា ភរិយារបស់អតីតប្រធានាធិបតីគុយបា ក៏ដូចជាប្រធានសហព័ន្ធនារីគុយបា (FMC) យល់ឃើញថា ស្ត្រីគុយបាមានមុខមាត់ស្អាតពេកហើយ ដូច្នេះហើយមិនគួរមានស្នាមរបួសនៅលើមុខ ដោយសារកីឡាប្រដាល់នេះនោះទេ។សូមបញ្ជាក់ថា ប្រទេសគុយបាត្រូវបានគេស្គាល់ទូទាំងពិភពលោកចំពោះភាពលេចធ្លោផ្នែកកីឡាប្រដាល់ ពោលគឺជាប្រទេសប្រជុំទៅដោយជើងខ្លាំងផ្នែកប្រដាល់បុរស និងជាម្ចាស់មេដាយអូឡាំពិកជាច្រើននៅក្នុងកីឡានេះទៀតផង។ ប៉ុន្តែប្រទេសនេះ ក៏ធ្លាប់មានភាពចម្រូងចម្រាស ចំពោះការដែលមិនអនុញ្ញាតឱ្យស្ត្រីចូលរួមប្រកួតក្នុងកីឡាប្រដាល់នេះផងដែរ៕

ប្រភព៖ BBC ថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០២៣

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ប្រជាជនអាហ្វហ្គានីស្ថាន១៦២នាក់ បានស្លាប់ដោយសារអាកាសធាតុត្រជាក់ខ្លាំង

  អាជ្ញាធរអាហ្វហ្គានីស្ថានបានរាយការណ៍កាល[...]

ក្រោមការគ្រប់គ្រងរបស់យោធាភូមាការដាំដុះអាភៀនមានការកើនឡើង

  របាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដ[...]

សម្តេចសង្ឃកាតូលិកអំពាវនាវ​ឱ្យ​លុបចោលនូវច្បាប់​ប្រឆាំង​នឹងក្រុម​អ្នកស្រឡាញ់​ភេទ​ដូចគ្នា

  សម្តេចសង្ឃកាតូលិកបានចេញមុខបដិសេធច្បាប់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x