en     km
en     km

​អង្គការ​ចលនា​សុខភាព​កម្ពុជា​នឹង​រៀបចំ​សិក្ខាសាលា​ស្ដី​ពី​ យុវជន​និង​គ្រឿង​ស្រវឹង​ នៅ​ថ្ងៃ​ទី​០៩​ ខែធ្នូ​

Share

Logo Women's Media Final​ដើម្បី​ចូលរួម​កាត់​បន្ថយ​នៃ​ចំនួន​អ្នក​ប្រើប្រាស់​គ្រឿង​ស្រវឹង​នៅ​កម្ពុជា​ អង្គការ​ចលនា​សុខភាព​កម្ពុជា​ នឹង​រៀបចំ​សិក្ខាសាលា​មួយ​ ស្ដី​ពី​៖​ «​យុវជន​ និង​គ្រឿង​ស្រវឹង​»​ នៅ​ថ្ងៃ​ពុធ​ ទី​៩​ ខែធ្នូ​ ឆ្នាំ​២០១៥ ​ខាង​មុខ​នេះ​ វេលា​ម៉ោង​៨​ព្រឹក​ នៅ​ឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន​ (CJCC)​ ដើម្បី​ដាក់​បង្ហាញ​ នូវ​សៀវភៅ​ មាន​ចំណងជើង​ថា​ «​យុវជន​ និង​ គ្រឿ​ង​ស្រវឹង​»​ ដែល​សរសេរ​ឡើង​ដោយ​ អង្គការ​សុខភាព​ពិភពលោក​។​

​ថ្លែងប្រាប់​វិទ្យុ​ស្ដ្រី​ FM 102 នៃ ​WMC​ នៅ​ថ្ងៃ​ចន្ទ​ ទី​៧​ ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​ កញ្ញា​ ទេ​វិ​ន​ ប្រធាន​គម្រោង​នៃ​អង្គការ​ចលនា​សុខភាព​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ដើម្បី​ចូលរួម​កាត់​បន្ថយ​នៃ​ចំនួន​អ្នក​ប្រើប្រាស់​គ្រឿង​ស្រវឹង​នៅ​កម្ពុជា​ ឲ្យ​មានការ​ថយ​ចុះ​ ស្រប​ពេល​ ដែល​ចំនួន​នៃ​អ្នក​ប្រើប្រាស់​នៃ​គ្រឿង​ស្រវឹង​ បច្ចុប្បន្ន​ កំពុង​មានការ​កើន​ឡើ​នោះ​ អង្គការ​ចលនា​សុខភាព​កម្ពុជា​ នឹង​រៀបចំ​សិក្ខាសាលា​មួយ​ ស្ដី​ពី​ «​យុវជន​ និង​ គ្រឿង​ស្រវឹង​»​ ដែល​មាន​មនុស្ស​ចូ​ម​រួម​ប្រមាណ​ ៥០០​នាក់​ នៅ​ថ្ងៃ​ទី​៩ ​ធ្នូ​ ខាង​មុខ​នេះ​។​

​កញ្ញា​ ទេ​វិ​ន​ បាន​ឲ្យ​ដឹង​បន្ដ​ថា​ គោលបំណង​សំខាន់​នៃ​ការ​រៀបចំ​សិក្ខាសាលា​នេះ​ គឺ​ដើម្បី​ដាក់​បង្ហាញ​នូវ​សៀវភៅ​មួយ​ មាន​ចំណងជើង​ថា​ «​យុវជន​និង​គឿ​ង​ស្រវឹង​»​ ដែល​បាន​សរសេរ​ ឡើង​ដោយ​អង្គការ​សុខភាព​ពិភពលោក​។​ «​អ៊ីចឹង​សៀវភៅ​ហ្នឹង​ វា​នឹង​ផ្ដល់​ជា​ព័ត៌មាន​មួយ​ ថា​តើ​នៅ​ពេល​ដែល​ប្រើប្រាស់​គ្រឿង​ស្រវឹង​ ហើយ​ហ្នឹង​ គឺ​វា​មាន​ផល​ប៉ះពាល់​យ៉ាងដូចម្ដេច​ ជា​ពិសេស​គឺ​នៅ​ក្នុង​វ័យ​យុវជន​ហ្នឹង​ ដែល​ជា​ វ័យ​មួយ​ មានការ​លូតលាស់​ ហើយ​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​ជាតិ​។​ សៀវភៅ​ហ្នឹង​ ក៏​នឹង​មាន​អនុសាសន៍​ ផ្សេងៗ​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​»​។​

​កញ្ញា​ ទេ​វិ​ន​ មាន​ប្រសាសន៍​ឲ្យ​ដឹង​បន្ថែម​ថា​ ក្រៅពី​គោលបំណង​ខាងលើ​នេះ​ សិក្ខាសាលា​ទាំងមូល​ក៏​មានការ​ដាក់​បង្ហាញ​ នូវ​មុខ​សាក្សី​ពិត​ ដែល​រង​គ្រោះ​ ដោយសារ​គ្រោះថ្នាក់​ ចរាចរណ៍​ និង​រង​គ្រោះ​ដោយសារ​តែ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ផង​ដែរ​។​

«​យើង​ចង់​ប្រើប្រាស់​សារ​ហ្នឹង​ ដើម្បី​ផ្សព្វ​ផ្យា​យ​ទាក់ទង​ទៅ​នឹង​ទី​១​ ផល​ប៉ះពាល់​ ហើយ​ ព័ត៌មាន​នេះ​វា​ជំរុញ​ឲ្យ​មានការ​គិតគូរ​ពិចារណា​នៅ​ក្នុង​ការ​ព​ន្លឿ​ន​ច្បាប់​ ស្ដី​ពី​ការ​ត្រួតពិនិត្យ​ គ្រឿង​ស្រវឹង​»​។​

​សូម​ជម្រាប​ដែរ​ថា​ សិក្ខាសាលា​ ស្ដី​ពី​៖​ «​យុវជន​ និង​ គ្រឿង​ស្រវឹង​»​ ដែល​អង្គការ​ចលនា​សុខភាព​កម្ពុជា​គ្រោង​រៀបចំ​នេះ​ ទទួល​បានការ​គាំទ្រ​ពី​ អង្គការ​សុខភាព​ពិភពលោក​(WHO)​ និង​ ក្រសួង​អប់រំ​។​

​គួរ​រឭក​ដែរ​ថា​ កន្លង​មក​អង្គការ​ចលនា​សុខភាព​កម្ពុជា​ បាន​រៀបចំ​សិក្ខាសាលា​ជុំវិញ​បញ្ហាគ្រឿង​ស្រវឹង​នេះ​ជា​ច្រើន​លើក​ច្រើន​សារ ហើយ​ក្នុង​នេះ​អង្គការ​ចលនា​សុខភាព​កម្ពុជា​ក៏​ សម្រេច​បាន​ នូវ​ការ​រំពឹង​ទុក​ពី​រដ្ឋាភិបាល​ ក្នុង​ការ​ធ្វើ​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​ “​ការ​ត្រួតពិនិត្យ​ គ្រឿង​ស្រវឹង​”​ ផង​ដែរ​៕

Share

ព័ត៌មានទាក់ទង

Image