នៅរយៈពេលមិនដល់៧ខែទៀតនោះទេ កម្ពុជានឹងឈានដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧។
លោក ឯម សុវណ្ណរ៉ា អ្នកវិភាគនយោបាយ មើលឃើញថា បរិយាកាសនៃការប្រកួតប្រជែងនយោបាយ នឹងមិនមានអ្វីប្រែប្រួលជាដុំកំភួននោះឡើយ ត្បិតលោកយល់ថា គណបក្សប្រជាជនកម្ពុជានឹងនៅតែអាចបន្តអំណាចនៅអាណត្តិទី៧នេះ ជាមួយនឹងការរឹតត្បិតសេរីភាពយ៉ាងតានតឹង ដើម្បីរក្សាការផ្ទេរអំណាចទៅអ្នកបន្តវេន។
អ្នកវិភាគរូបនេះយល់ថា បើទោះបីបក្សកាន់អំណាចអាចមានលទ្ធភាពឈ្នះងាយស្រួលក៏ពិតមែន តែមិនអាចជិះសេះលែងដៃឡើយ ត្បិតប្រជាប្រិយភាពរបស់គណបក្សភ្លើងទៀន ដែលកើតចេញពីមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិ គឺជាគូប្រជែងដ៏ចាប់អារម្មណ៍មួយដែលគណបក្សប្រជាជនកម្ពុជាមិនត្រូវមើលស្រាល។
មតិយល់ឃើញរបស់អ្នកវិភាគរូបនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីសម្តេច ហ៊ុន សែន បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះកាលពីម្សិលមិញថា គ្មានបក្សណាអាចយកឈ្នះបក្សកាន់អំណាចបានឡើយ។
ចង់ដឹងថាលោក ឯម សុវណ្ណរ៉ា មើលឃើញពីស្ថានភាព និងប្រជាប្រិយភាពគណបក្សប្រឆាំងនេះបែបណា? ហើយថាតើស្ថានភាពនយោបាយមុនការបោះឆ្នោតក្នុងខែកក្កដា ឆ្នាំ២០២៣នេះបែបណាខ្លះ? សូមនាងកញ្ញា លោក លោកស្រី ស្ដាប់នូវបទសម្ភាស រវាងលោក គីម ចាន់ចាវ ជាមួយលោក លោក ឯម សុវណ្ណរ៉ា អ្នកវិភាគនយោបាយ ដូចតទៅ!