en     km
en     km

កម្ពុជានឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យម

Share

ភ្នំពេញ៖នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣នេះ ក្រសួងធនធានទឹកនិងឧតុនិយមចេញសេចក្តីជូនដំណឹងថា កម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យមដោយអន្លើៗចាប់ពីថ្ងៃទី ០៥ ដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ខាងមុខ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមចុះផ្សាយនៅលើទំព័រហ្វេសប៊ុក។

យោងតាមសេចក្តីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាសបានឱ្យដឹងថា ចាប់ពីថ្ងៃទី ៤ ដល់ទី៧ ខែមករា កម្ពុជាទទួលរងឥទ្ធិពលសម្ពាធទាបសកម្មពីភាគខាងក្រោមនៃសមុទ្រចិនខាងត្បូង។ ចំណែកថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមករា កម្ពុជាទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន និងខ្យល់មូសុងឦសាន្តក្នុងកម្រិតខ្សោយទៅមធ្យម។
ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាល និងចំណែកតំបន់ខ្ពង់រាបអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើ។ ចំណែកនៅតំបន់មាត់សមុទ្រ អាចមានភ្លៀងពីខ្សោយទៅមធ្យមដោយអន្លើៗ និងអាចមានភ្លៀងខ្យល់បក់ពីបង្គួរទៅខ្លាំង។ ដោយឡែកនៅលើផ្ទៃសមុទ្រនឹងកើតមានរលកសមុទ្រពីមធ្យមទៅបង្គួរផងដែរ។

ចំពោះមុខនេះ ក្រសួងធនធានទឹក និងឧតុនិយម សូមប្រកាសឱ្យសាធារណជនបន្តការប្រុងប្រយ័ត្ន ជាពិសេសប្រជាជនដែលរស់នៅជិតតំបន់មាត់សមុទ្របង្កើនការយកចិត្តទុកដាក់ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានជាយថាហេតុ៕

សេចក្តីជូនដំណឺង៖ ក្រសួងធនធានទឹកនិងឩត្តុនិយម

 

Share

ព័ត៌មានទាក់ទង

Image