en     km
en     km

គម្រោងសេវាប្ដូរប្រាក់ក្នុងទូរសព្ទគ្រប់ប្រព័ន្ធទាំងអស់នឹងត្រូវបញ្ចប់ត្រឹមចុងកុម្ភៈឆ្នាំ២០២៣នេះ

Share

សមាគមប្រត្តិបត្តិករទូរគមនាគមន៍នៅកម្ពុជា ហៅកាត់ថា ស.ប.ទ.ក បានឱ្យដឹងកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ថា គ្រប់ប្រព័ន្ធទូរសព្ទដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន នឹងមានការផ្លាស់ប្ដូរជាដំណាក់កាល ទៅជាកញ្ចប់គម្រោងថ្មីត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ។

ការផ្លាស់ប្ដូរបែបនេះ ត្រូវបាន ស.ប.ទ.ក បញ្ជាក់ឱ្យដឹងថា ដើម្បីផ្ដល់ជូនអតិថិជនទាំងអស់នូវតម្លាភាពកាន់តែប្រសើរឡើង ដោយមានការបែងចែកច្បាស់ចំពោះទំហំទិន្នន័យអ៊ីនធើណេត ចំនួននាទីហៅចេញ និងចំនួនសារជាអក្សរក្នុងប្រព័ន្ធ។ ស.ប.ទ.ក អះអាងថា ការបែងចែកច្បាស់លាស់នេះ អាចឱ្យអ្នកប្រើប្រាស់បានដឹងច្បាស់ពីការប្រើប្រាស់ជាក់ស្ដែង។

ផ្អែកតាមសមាគមប្រត្តិបត្តិករទូរគមនាគមន៍ដដែលបានឱ្យប្រតិបត្តិករសេវាទូរសព្ទទាំងអស់ បញ្ឈប់ការផ្ដល់សេវាកម្មកញ្ចប់គម្រោងប្ដូរប្រាក់ នៅត្រឹមថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣។ ក្រៅពីនេះ ស.ទ.ប.ក បានស្នើឱ្យអតិថិជនធ្វើការផ្លាស់ប្ដូរទៅកាន់កញ្ចប់គម្រោងថ្មីដែលខ្លួនពេញចិត្តនៅសាខាបម្រើអតិថិជនរបស់ក្រុមហ៊ុនសេវាទូរសព្ទ។ សេចក្តីដូចបានជូនដំណឹង បើសិនអតិថជនមិនបានធ្វើការផ្លាស់ប្ដូរមុនថ្ងៃទី២៨ ខែកុម្ភៈ ទេ នោះក្រុមហ៊ុនសេវាទូរសព្ទនឹងផ្លាស់ប្ដូរកញ្ចប់គម្រោងថ្មីជូនអ្នកប្រើប្រាស់ដោយស្វ័យប្រវត្តិនៅមុនថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង