en     km
en     km

សហរដ្ឋអាមេរិកថា ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង មិនទាន់គំរាមកំហែងសម្ព័ន្ធមិត្តភ្លាមៗទេ

Share

 

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបាននិយាយថា ការបាញ់មីស៊ីលផ្លោងចុងក្រោយបំផុតរបស់កូរ៉េខាងជើង មិនបង្កការគំរាមកំហែងភ្លាមៗដល់កងទ័ព ឬដែនដីសម្ព័ន្ធមិត្តរបស់អាមេរិកនោះទេ។

 

កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ី​ល​ផ្លោង​ចំនួន​៣​គ្រាប់​ឆ្ពោះទៅ​សមុទ្រ​ខាងកើត​នៃឧបទ្វីប​កូរ៉េ​កាលពី​ថ្ងៃ​សៅរ៍ ទី៣១ ធ្នូ ២០២២។នេះ​បើ​យោង​តាម​ការរាយការណ៍របស់យោធា​កូរ៉េ​ខាងត្បូង ។

 

ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះការការពារប្រទេសកូរ៉េខាងត្បូង និងជប៉ុននៅតែ “រឹងមាំ” ។សេចក្ដីថ្លែងការណ៍ដដែលបានបន្ថែមថា ការបាញ់បង្ហោះម៉ីស៊ីលរបស់កូរ៉េខាងជើងបានបង្ហាញពីផលប៉ះពាល់អស្ថិរភាពនៃអាវុធប្រល័យលោក និងកម្មវិធីមីស៊ីលផ្លោងរបស់កូរ៉េខាងជើង។

 

ការបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើងនេះគឺជាការធ្វើតេស្តមីស៊ីលចុងក្រោយបង្អស់ ដែលមិនធ្លាប់មានពីមុនមកក្នុងឆ្នាំនេះ ខណៈដែលទីក្រុងព្យុងយ៉ាង បន្តការអភិវឌ្ឍអាវុធឥតឈប់ឈរ។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនបីគ្រាប់ត្រូវបានបាញ់នៅថ្ងៃសៅរ៍ទី៣១ ធ្នូ ២០២៣ ម៉ោងប្រហែល 8 ព្រឹកម៉ោងក្នុងស្រុក ពីខេត្ត North Hwanghae ភាគខាងត្បូងនៃរដ្ឋធានីព្យុងយ៉ាង។ យោងតាមក្រសួងការពារជាតិជប៉ុនបាននិយាយថា មីស៊ីលទាំង៣គ្រាប់បានហោះក្នុងរយៈកម្ពស់ប្រហែល 100 គីឡូម៉ែត្រនិងមានចម្ងាយប្រហែល 350 គីឡូម៉ែត្រ។ យោធាកូរ៉េខាងត្បូងក៏បាននិយាយផងដែរថាមីស៊ីលផ្លោងនេះអាចហោះបានចម្ងាយប្រហែល 350 គីឡូម៉ែត្រ។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បាននិយាយថា “ការបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើង គឺជាការបង្កហេតុដ៏ធ្ងន់ធ្ងរ ដែលបំផ្លាញសន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ ក៏ដូចជាសហគមន៍អន្តរជាតិ” ដោយបានថ្កោលទោសថាកូរ៉េខាងជើងបានបំពានយ៉ាងច្បាស់លើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

ប្រភព៖ Reuters ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣

Share

Image
Image
Image